• 2021-04-09 08:50:25
  • ព័ត៌មាន

អង់គ្លេស យល់ព្រមអនុញ្ញាតិ ឱ្យតំណាងទូតមីយ៉ាន់ម៉ា ដែលត្រូវយោធាបញ្ចប់តំណែង ស្នាក់នៅបន្ត

  • 2021-04-09 08:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១ អង់គ្លេសបានសម្រេចឱ្យ តំណាងទូតមីយ៉ាន់ម៉ា ដែលត្រូវក្រុមយោធាបញ្ចប់មុខតំណែង អាចស្នាក់នៅបន្តនៅក្នុងប្រទេសអង់គ្លេសបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

គួរឱ្យដឹងថា កាលពីថ្ងៃទី ៨ ខែមេសា ម្សិលមិញលោក Kyaw Zwar Minn តំណាងទូតមីយ៉ាន់ម៉ាប្រចាំអង់គ្លេស ត្រូវបានយោធា បញ្ចប់ភារកិច្ច និងបានចាក់សោរស្ថានទូត មិនឱ្យលោក ចូលទៅក្នុងបាន ធ្វើឱ្យលោកឈរនៅខាងក្រៅស្ថានទូតអស់រាប់ម៉ោង។

ចំណែក អង់គ្លេស ចាត់ទុកកាយវិការរបស់យោធា ធ្វើមកលើតំណាងទូតរបស់ខ្លួនថា ជាការធ្វើបាបយ៉ាងដាច់អហង្ការ។ ទន្ទឹមនឹងនេះ អង់គ្លេសក៏បានធ្វើការសរសើរចំពោះភក្តីភាព របស់តំណាងទូតមីយ៉ាន់ម៉ាដែលមានចំពោះជាតិសាសន៍ និង ប្រជាជនខ្លួន។ យ៉ាងណាមិញ លោក Kyaw Zwar Minn នឹងត្រូវបានអនុញ្ញាតិ ឱ្យស្នាក់នៅក្នុងប្រទេសអង់គ្លេសជាបន្តទៀត ហើយចំណែកការសម្រេចចិត្តចំពោះអនាគតរបស់លោក យ៉ាងណានោះ គឺអាស្រ័យនៅលើខ្លួនលោកផ្ទាល់៕

ប្រភព៖ Reuters ប្រែសម្រួល៖ ពិទូ

មតិយោបល់