- 2021-04-12 04:20:45
- ព័ត៌មាន
ស្ថានការណ៍នៅមីយ៉ាន់ម៉ា មិនទាន់ល្អប្រសើរទេ ខណៈជនសុីវិលស្លាប់ដោយការបង្ក្រាបរបស់យោធា កើនឡើងដល់ ៧០១នាក់
- 2021-04-12 04:20:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានការណ៍នៅមីយ៉ាន់ម៉ា មិនទាន់ល្អប្រសើរទេ ខណៈជនសុីវិលស្លាប់ដោយការបង្ក្រាបរបស់យោធា កើនឡើងដល់ ៧០១នាក់
ចន្លោះមិនឃើញ
ប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងភាពច្របូកច្របល់កាន់តែខ្លាំង បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកក្នុងទីក្រុង Mandalay រួមទាំងកងកម្លាំងសន្តិសុខ បានបាញ់សម្លាប់ ទៅលើក្រុមបាតុករ ស្លាប់អស់ ៨២នាក់បន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia ។
កាលពីថ្ងៃអាទិត្យ ថ្ងៃទី ១១ ខែមេសា ម្សិលមិញ សន្តិសុខម្នាក់បានរងរបួសនៅក្នុងការផ្ទុះគ្រាប់បែកនៅខាងក្រៅធនាគារមួយ គ្រប់គ្រងដោយក្រុមយោធា ក្នុងទីក្រុង Mandalay។ ទន្ទឹមនឹងនេះ ក៏មានការបាញ់សម្លាប់ទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារចំនួន ៨២ នាក់ ពីសំណាក់ កងកំលាំងសន្តិសុខ នៅក្នុងទីក្រុង Bago ដែលស្ថិតនៅចម្ងាយ ៦៥ គីឡូម៉ែត្រពីទីក្រុង Yangon។
គួរឱ្យដឹងថា គិតមកទល់ពេលនេះ ចំនួនជនស៊ីវិលដែលបានស្លាប់ដោយសារការបង្ក្រាបដ៏ឃោរឃៅរបស់របបយោធាកើនឡើងដល់ ៧០១ នាក់៕