- 2021-04-13 07:47:11
- ព័ត៌មាន
លោកស្រី អ៊ុង សានស៊ូជី ប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ នឹងអាចលាចាកពីឆាកនយោបាយជារៀងរហូត
- 2021-04-13 07:47:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកស្រី អ៊ុង សានស៊ូជី ប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ នឹងអាចលាចាកពីឆាកនយោបាយជារៀងរហូត
ចន្លោះមិនឃើញ
មេដឹកនាំស៊ីវិលមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី ត្រូវបានទទួលរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌថ្មីមួយទៀតកាលពីថ្ងៃច័ន្ទ ទី១២ ខែមេសា ម្សិលមិញ។ សរុបមក លោកស្រី បានជាប់ពីបទចោទចំនួន ៦ករណី។ នេះបើតាមការចុះផ្សាយ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ របស់សារព័ត៌មាន Channel News Asia ។
លោកស្រី ស៊ូជី ដែលធ្លាប់ទទួលបានជ័យលាភីណូបែល មិនបានបង្ហាញខ្លួនជាសាធារណៈទេចាប់តាំងពីត្រូវបានយោធាចាប់ឃុំខ្លួន កាលពីព្រឹកព្រលឹមថ្ងៃទី ១ ខែកុម្ភៈ ជាពេលដែលយោធាបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី។ គួរឱ្យដឹងថា លោកស្រី អ៊ុង សានស៊ូជី ដែលកំពុងជាប់ឃុំឃាំងក្នុងផ្ទះរបស់លោកស្រី នៅក្នុងទីក្រុង ណៃពិដោ មានសុខភាពល្អជាធម្មតា។
មកទល់ពេលនេះ ពួកយោធា នៅតែបន្តប្រើវិធីបង្រ្កាបដ៏ឃោរឃៅកាន់តែខ្លាំងឡើង ៗ ដើម្បីព្យាយាមបញ្ឈប់ចលនាបាតុកម្មដែលក្រុមជនសុីវិលនៅតែប្រមូលផ្តុំគ្នាដើម្បី ប្រឆាំងនឹងរបបសឹក។ ទន្ទឹមនឹងនេះ លោកស្រី អ៊ុង សានស៊ូជី អាចប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ដែលទោសទណ្ឌនេះ ធ្វើឱ្យលោកស្រី អាចលាចាកពីឆាកនយោបាយជារៀងរហូត៕