• 2021-04-17 06:28:50
  • ព័ត៌មាន

ជិះឡានទំនើបកន្លែងបិទខ្ទប់ អួតខ្លួនជាឧត្ដមសេនីយ៍ ស្រែកឡែតៗថាគេហ៊ានចាប់ដែរ? ឥលូវប៉ូលិសចាប់ហើយ

  • 2021-04-17 06:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសម្នាក់ បើករថយន្ត ម៉ាក Lexus RX300 ឆ្នាំ២០១៨ ពាក់ផ្លាកលេខនគរបាល ២-៦១២៨ នៅលើដងផ្លូវនៅតំបន់បិទខ្ទប់ ហើយអួតថាខ្លួនជាឧត្ដមសេនីយ៍ អ្នកណាហ៊ានចាប់? នៅពេលនេះ កម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដើម្បីបន្តសំណុំរឿងតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា បុរសខាងលើនេះ បើករថយន្របស់ខ្លួន នៅម៉ោង ៨ព្រឹក ថ្ងៃទី ១៧ មេសា ២០២១ នៅម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦A ខណ្ឌឬស្សីកែវ ហើយថែមទាំងបានធ្វើការ Live លើហ្វេសប៊ុករបស់ខ្លួន ដោយបោះពាក្យសម្ដីយ៉ាងគឃ្លើនថា ខ្លួនជាឧត្ដមសេនីយ៍គេហ៊ានចាប់ដែរ ? បន្ទាប់ពីធ្វើការ Live និងបោះពាក្យសម្ដីមិនសមរម្យ ព្រមទាំងល្មើសនឹងវិធានការប្រមុររដ្ឋាភិបាលផងនោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឱ្យស្រាវជ្រាវរកបុរសខាងលើនេះ និងបានរកឃើញនៅថ្ងៃដដែល ព្រមទាំងបានឃាត់ខ្លួនជាមួយនឹងរថយន្តផងដែរ ៕

មតិយោបល់