• 2021-04-19 02:04:11
  • ព័ត៌មាន

កំពុងល្បីម្ចាស់ផ្ទះចិត្តបុណ្យ គិតគូរ ជួយទុក្ខធុរៈគ្រប់សព្វដល់អ្នកស្នាក់នៅ

  • 2021-04-19 02:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ផ្ទះជួលមួយកន្លែង ទទួលបាននៅការកោតសសើរជាខ្លាំងពីអ្នកជួលបន្ទប់ស្នាក់នៅដោយសារតែម្ចាស់ផ្ទះជួលបានធ្វើរឿងដ៏មានមនុស្សធម៌ និងល្អប្រពៃបំផុត ដោយម្ចាស់ផ្ទះបានចែកអង្ករផ្កាខ្ញីបេធំ ៥០គីឡូ ថវិកា រួមនិងសម្ភារមួយចំនួនសម្រាប់អ្នកដែលស្នាក់នៅផ្ទះជួលរបស់ខ្លួន។

យោងតាមម្ចាស់គណនីបណ្ដាញសង្គម Facebookមួយមានឈ្មោះថា Leakina Chet បានសសេរបង្ហោះនាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះដោយថ្លែងអំណរគុណនូវទឹកចិត្តដ៏មានសប្បុរសរបស់ម្ចាស់ផ្ទះជួលរបស់ខ្លួន ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់គាត់៖

«មើលម្ចាស់ផ្ទះជួលគេផងតម្លៃផ្ទះក៏ចុះលូវចែកស្បៀងអោយគ្មានប្រណីដៃទេអោយគ្រប់បន្ទប់ទាំងអស់មហាដៃទូលាយណាស់អង្ករអត់មានអោយតិចតូចទេចា៎លេងផ្កាខ្ញីបេធំ50គីឡូតែម្ដងហើយនៅថែមលុយអោយទៀតនិងរបស់ញាំថែមទៀតតាំងពីដើមគិតគូរអ្នកនៅផ្ទះគាត់ណាស់លឺខ្វះលឺខូចអីមិនបានទេហើយបើលឺអ្នកណាទើបសម្រាលកូនឬទើបរៀបការចាំមើលអាំងប៉ាវគាត់អោយមិនចេះតូចទេហ៊ានតែបានកូនភ្លោះគុណអាំងប៉ាវអោយទៀត» ៕

អត្ថបទដោយ៖ Su In

មតិយោបល់