• 2021-04-21 03:00:46
  • ព័ត៌មាន

មិនទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានហើយ លោក ប្រាយុទ្ធ បោះពាក្យមួយឃ្លានេះទៅមីយ៉ាន់ម៉ា ទៀត

  • 2021-04-21 03:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃ អង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ ម្សិលមិញបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសំណួរទាក់ទងនឹងស្ថានភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាទេដោយនិយាយត្រឹមពាក្យខ្លីថាបញ្ហានេះគឺស្មុគស្មាញណាស់។ នេះបើតាមការចេញផ្សាយដោយកាសែត Bangkok Post។

លោក ប្រាយុទ្ធ និយាយថា ក្នុងនាមជាប្រទេសនៃសមាជិកអាស៊ាន ប្រទេសថៃកំពុងព្យាយាមតាមរយៈមធ្យោបាយផ្សេងៗដើម្បីជួយស្តារស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្នុងនោះដែរ នាយករដ្ឋមន្រ្តីរូបនេះ បានបញ្ជាក់ថាលោកនឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតាទេ ខណៈដែលរដ្ឋមន្រ្តីការបរទេស នឹងធ្វើជាតំណាងឱ្យលោកនៅក្នុងកិច្ចប្រជុំមួយនេះ។

គួរឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានពិសេសនឹងត្រូវកោះប្រជុំនៅឥណ្ឌូណេស៊ីនៅថ្ងៃសៅរ៍ខាងមុខនេះ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិដែលកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសមីយ៉ាន់ម៉ា៕

កិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ ២០១៩

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ ពិទូ

មតិយោបល់