• 2021-04-21 06:27:23
  • ព័ត៌មាន

ខេត្តតាកែវឆ្លងមិនលុះថ្ងៃ បន្តរកឃើញមនុស្សជិត ១០នាក់ទៀតហើយវិជ្ជមានកូវីដ

  • 2021-04-21 06:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិចក្រសួងសុខាភិបាលនៃ ប្រទេសកម្ពុជាបានចេញសេចក្ដីជូនដំណឹងស្ដីពី ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅទូទាំងប្រទេសកម្ពុជា ហើយក្នុងនោះ ខេត្តតាកែវមានអ្នកឆ្លងថ្មីបន្ថែម ៨ នាក់ទៀត។ អ្នកឆ្លងថ្មីនោះមានស្ត្រី០៣នាក់ និងបុរសចំនួន០៥នាក់ ។ បច្ចុប្បន្នអ្នកជំងឺទាំង ៨ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ។

សូមបញ្ជាក់ជូនដែរថា ទិន្នន័យថ្មី ចេញដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា ស្ដីពីចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ បានឱ្យដឹងនៅថ្ងៃទី២១ មេសា ឆ្នាំ ២០២១ នេះថា ប្រទេសកម្ពុជា បានបន្តរកឃើញអត្រាអ្នកឆ្លងថ្មី រហូតដល់ចំនួន ៣០៣ នាក់ត្រឹមរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ ទន្ទឹមនឹងនោះ មានចំនួនអ្នកជាសះស្បើយបន្ថែមចំនួន ២៣៩ នាក់ផងដែរ ៕

អត្ថបទដោយ៖ Su In

មតិយោបល់