• 2021-04-23 04:41:49
  • ព័ត៌មាន

ស្កាត់ជាង ៥០០គីឡូម៉ែត្រ ជូនស្វាមីមកពេទ្យមួយនៅភ្នំពេញ ទៅដល់ស្រុកវិញប្រពន្ធឆ្លងកូវីដ

  • 2021-04-23 04:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នេះ ខេត្តមណ្ឌលគិរីបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ លើកដំបូង ចំនួន ០១នាក់ នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លើឈ្មោះ គិន សម្ភាស ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

តាមការបញ្ជាក់របស់ឈ្មោះ គិន សម្ភស នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រួសាររបស់គាត់បានធ្វើដំណើរជូនស្វាមីឈ្មោះ គឹម សារ៉េត ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ព្រះកុសមៈ (ហៅពេទ្យលោកសង្ឃ) នៅភ្នំពេញ មានអ្នករួមដំណើរជាមួយចំនួន ០៥នាក់ មាន ឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ជ័យ ស៊ីនាថ ភេទប្រុស មុខរបរ បុគ្គលិកមន្ទីរពេទ្យខេត្ត ២.ឈ្មោះ អ៊ិន សុភាព ភេទស្រី ត្រូវជាកូនប្រសារ ៣.ឈ្មោះ គឹម សារ៉េត ភេទប្រុស អ្នកជំងឺ ៤.ឈ្មោះ លាង ណាត ភេទប្រុស ត្រូវ ជាក្មួយ និង ៥.ឈ្មោះ ឈួន ផានី ភេទប្រុស ម្ចាស់រថយន្ត ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ម៉ោង ៣:០០ រសៀល ត្រូវបានមន្ទីរពេទ្យព្រះកុសមៈ បញ្ជូនអ្នកជំងឺតាមរថយន្តសង្គ្រោះ ឈ្មោះពហុព្យាបាលមានជ័យ លេខទូរស័ព្ទ ០១០ ៦០ ៦០ ៨៩ និង ០៦៨ ២២ ២២ ៦៩ មកកាន់ខេត្តមណ្ឌលគិរីវិញ។ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរពេទ្យខេត្តមណ្ឌលគិរីបានចុះដល់ផ្ទះយកវត្ថុសំណាកមនុស្ស ចំនួន ០២នាក់ គឺ ១,ឈ្មោះ គិន សម្ដីស និង ២.ឈ្មោះ អ៊ិន សុភាព ទៅពិនិត្យ។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផលបញ្ជាក់ដោយមន្ទីរពេទ្យព្រះកេតុមាលា ឈ្មោះ គិន សម្ភស ភេទស្រី អាយុ ៥១ ឆ្នាំ វិជ្ជមានកូវីដ-១៩ បច្ចុប្បន្ន អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីដែលបានពាក់ព័ន្ធដោយផ្ទាល់ សូមរួសរាន់មកជួបជាមួយក្រុមគ្រូពេទ្យដើម្បីយកវត្ថុសំណាកទៅពិនិត្យ ត្រូវធ្វើចត្តាឡីស័ក និងអ្នកប៉ះពាល់ដោយ ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន មិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើបងប្អូនប្រជា ពលរដ្ឋមានកំដៅ លើសពី ៣៧, នៅជិតកន្លែងបងប្អូនរស់នៅ ៕

អត្ថបទ៖ MC Chandarareth

មតិយោបល់