• 2021-04-27 01:51:32
  • ព័ត៌មាន

នេះជាការអំពាវនាវរបស់លោក អូប៉ាម៉ា ទៅកាន់ពិភពលោក ជុំវិញអំពើហិង្សាកើតមាននៅ មីយ៉ាន់ម៉ា

  • 2021-04-27 01:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក បារ៉ាក់ អូបាម៉ា សម្តែងការសោកស្តាយជាពន់ពេកចំពោះអំពើហិង្សាដែលកើតមាននៅមីយ៉ាន់ម៉ា និង បានជំរុញឱ្យពិភពលោកមិនត្រូវទទួលស្គាល់របបរដ្ឋប្រហារយោធាជាដាច់ខាត។ អតីត ប្រធានាធីបតីអាមេរិករូបនេះ ថ្លែងឡើងយ៉ាងដូច្នោះបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានពិសេស ក្រៅផ្លូវការ ទើបបានបញ្ចប់។ នេះបើតាមការចេញផ្សាយដោយ Channel News Asia។

លោក អូបាម៉ា បាននិយាយថា របបយោធាកើតចេញការពីការធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំជាប់ឆ្នោត គឺពិតណាស់នឹងមិនត្រូវបានគាំទ្រដោយប្រជាជននោះទេ។ ទន្ទឹមនឹងនេះ លោកសង្ឃឹមយ៉ាងមុតមាំថា ប្រទេសនានានៅលើពិភពលោក ក៏មិនគាំទ្ររបបនេះដូចគ្នា។

គួររំឭកថា កាលពីលោកនៅកាន់តំណែងជាប្រធានាធិបតី លោកអូបាម៉ា នេះហើយ ដែលបានផ្តួចផ្តើមជួយជ្រោមជ្រែងឱ្យប្រទេស មីយ៉ាន់ម៉ា មាននូវប្រជាធិបតេយ្យឡើងវិញ៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ ពិទូ

មតិយោបល់