• 2021-04-28 07:19:38
  • ព័ត៌មាន

សភាអាមេរិក ជំរុញឱ្យលោក បៃឌិន ដាក់ទណ្ឌកម្មបន្ថែមខ្លាំងជាងមុន លើរបបយោធាមីយ៉ាន់ម៉ា

  • 2021-04-28 07:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃអង្គារទី ២៧ ខែមេសា សមាជិកព្រឹទ្ធសភាអាមេរិក បានជំរុញឱ្យរដ្ឋបាល ប្រធានាធិបតី ចូ បៃឌិន ដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើរបបយោធាមីយ៉ាន់ម៉ា រួមទាំងការបង្ក្រាបដោយហិង្សាទៅលើក្រុមអ្នកតវ៉ា។ នេះបើយោងតាមការចេញផ្សាយដោយ CNA។

សមាជិកព្រឹទ្ធសភា និង សមាជិកសភា បានជំរុញឱ្យរដ្ឋបាល លោក បៃឌិន រិះរកមធ្យោបាយថ្មីៗដើម្បីគាំទ្រដល់ប្រជាជនភូមាក្នុងការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។ ទន្ទឹមនឹងការដែលមេដឹកនាំយោធា លោក មីន អ៊ុងលាំង ប្រឈមមុខនឹងឧក្រិដ្ឋកម្មដែលប្រឆាំងនឹងមនុស្សជាតិ។

គួរឱ្យដឹងថា កន្លងមក អាមេរិកធ្លាប់បានដាក់ទណ្ឌកម្មខ្លះទៅលើ របបយោធាមីយ៉ាន់ម៉ារួចមកហើយ តួយ៉ាងមានដូចជាការផ្តាច់ប្រព័ន្ធរកចំណូលរបស់ ក្រុមលោក មីង អ៊ុងលាំង រួមទាំងការអំពាវនាវឱ្យអង្គការ និង ប្រទេសនានាចាត់វិធានការទៅលើ របបយោធាកើតចេញពីរដ្ឋប្រហារ និង មិនត្រូវទទួលស្គាល់របបនេះជាដាច់ខាត៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ ពិទូ

មតិយោបល់