• 2021-04-28 08:48:59
  • ព័ត៌មាន

មកមើលទិដ្ឋភាពបៃតងខ្ចី ដ៏ស្រស់បំព្រង គ្របដណ្ដប់តាមដងផ្លូវ នៅតំបន់អង្គរ

  • 2021-04-28 08:48:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលដែលរដូវធ្លាក់ភ្លៀងបានមកដល់ បានអំណោយផលដល់រុក្ខជាតិតូចធំ លាស់ស្លឹកត្រួយខ្ចី ចោលម្លប់ដ៏ត្រឈឹងត្រឈៃត្រជាក់ដល់បេះដូង បានធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរ ពោរពេញដោយភាពរមនា ស្រស់ត្រកាលក្រៃលែង ។

អាជ្ញាធរជាតិអប្សរា បានបង្ហាញ ទិដ្ឋភាពស្រស់បំព្រងកំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវពីខ្លោងទ្វារទន្លេអុំឆ្ពោះទៅប្រាសាទបាយ័ន ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះ ។

ជឿថាបងប្អូនភ្ញៀវទេសចរមួយចំនួនធំ បានឃ្លាតឆ្ងាយពីតំបន់អង្គរមួយរយៈពេលដ៏យូរមកហើយ ដោយសារវិបត្តិរាតត្បាតជំងឺកូវីដ ១៩ តែប្រាង្គប្រាសាទដ៏រឹងមាំរបស់ដូនតាខ្មែរ នៅតែឈរញញឹមទទួលស្វាគមន៍ភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ គ្រប់ពេលវេលា ៕

រូបភាពដោយ៖ អេង បញ្ញាវុទ្ធី

មតិយោបល់
អត្ថបទថ្មី