- 2021-04-29 09:24:27
- ព័ត៌មាន
ឥណ្ឌាអស់លទ្ធភាពព្យាបាល កូវីដឆ្លងដូចព្យុះស៊ូណាមិ ប្រទេសមួយនេះបញ្ជូនជំនួយទៅសង្គ្រោះភ្លាម
- 2021-04-29 09:24:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌាអស់លទ្ធភាពព្យាបាល កូវីដឆ្លងដូចព្យុះស៊ូណាមិ ប្រទេសមួយនេះបញ្ជូនជំនួយទៅសង្គ្រោះភ្លាម
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិកកំពុងបញ្ជូនជំនួយដែលមានតម្លៃជាង ១០០ លានដុល្លាទៅកាន់ប្រទេសឥណ្ឌាដើម្បីជួយប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងនឹងការកើនឡើងករណី កូវីដ-១៩ ។ នេះបើយោងតាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍ កាលពីថ្ងៃពុធបាននិយាយថា ជំនួយដែលនឹងផ្តល់ទៅដល់ឥណ្ឌា រួមមាន អុកស៊ីសែនចំនួន ១ពាន់ ម៉ាស់ N95 ចំនួន១៥លានម៉ាស និងឧបករណ៍ធ្វើតេស្តរកកូវីដបែបរហ័សចំនួន ១ លានគ្រឿង។ សេតវិមាន បានឱ្យដឹងថាសហរដ្ឋអាមេរិក បានបង្វែរការបញ្ជាទិញគ្រឿងឧបករណ៍ក្នុងការផលិតវ៉ាក់សាំង AstraZeneca ទៅឱ្យប្រទេសឥណ្ឌាវិញ ដែលនឹងអនុញ្ញាតឱ្យប្រទេសនេះ អាចផលិតវ៉ាក់សាំងដោយខ្លួនឯងផ្ទាល់ប្រមាណជាង ២០លានដូស។
ចំនួនមនុស្សស្លាប់នៅក្នុងប្រទេសឥណ្ឌា ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នេះ បានកើនឡើង រហូតដល់២សែននាក់គិតត្រឹមថ្ងៃពុធម្សិលមិញ។ ដែលនេះគឺជាសញ្ញាកាន់តែអាក្រក់ទៅ ៗ ដោយសារមន្ទីរពេទ្យខ្វះគ្រែ និង អុកស៊ីសែន ព្យាបាលអ្នកជំងឺ។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយមានការឆ្លងថ្មីចំនួន ៣៦០.៩៦០នាក់ ជាចំនួនឆ្លងប្រចាំថ្ងៃច្រើនបំផុតនៅលើពិភពលោក។ សរុបមកឥណ្ឌាមានអ្នកឆ្លងកូវីដរហូតដល់ជិត ១៨ លាននាក់៕