- 2021-05-01 06:25:39
- ព័ត៌មាន
ប្រកាសមុននេះ កូវីដ ទៅដល់ខេត្តមួយទៀតនៅកម្ពុជា ដែលមិនធ្លាប់មានតាំងពីដើមទីមក
- 2021-05-01 06:25:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកាសមុននេះ កូវីដ ទៅដល់ខេត្តមួយទៀតនៅកម្ពុជា ដែលមិនធ្លាប់មានតាំងពីដើមទីមក
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់សាធារណជន និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈលទ្ធផលវិភាគរកជំងឺកូវីដ-១៩ ក្នុងខេត្តស្ទឹងត្រែង បានរកឃើញវិជ្ជមានមួយករណីលើពលរដ្ឋ ជនជាតិខ្មែរ ចំនួន ០១នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ជាករណីលើកដំបូងបំផុតក្នុង ខេត្តស្ទឹងត្រែង។ ករណីនេះកើតលើឈ្មោះ លី សុភា ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ធ្វើដំណើរ ពីខេត្ត ព្រះសីហនុ មកដល់ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ត្រូវបានយកសំណាកវត្ថុវិភាគ រកជំងឺកូវីដ-១៩ និងដាក់ឲ្យសម្រាកនៅមណ្ឌលចត្តាឡីស័កកម្រិត១ ក្នុងក្រុងស្ទឹងត្រែង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ បច្ចុប្បន្នក្រុមការងារជំនាញកំពុងបន្តស្រាវជ្រាវអ្នកពាក់ព័ន្ធករណីនេះ។
ន័យដូចបានជម្រាបជូនដំណឹងនេះ រដ្ឋបាលខេត្តស្ទឹងត្រែង សូមអំពាវនាវ និងជម្រាបជូនដល់ សាធារណជន និងប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ និងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយនឹង អ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ធ្វើការទំនាក់ទំនង ឬជូនដំណឹងមកក្រុមការងារឆ្លើយតបបន្ទាន់របស់ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត តាមរយៈលេខទូរសព្ទ 088 877 8000 ឬ 017 788 000 ដើម្បីពិនិត្យ ចាត់ចែងយកសំណាកវត្ថុវិភាគរកជំងឺកូវីដ-១៩ និងអនុវត្តវិធានការចត្តាឡីស័កតាមគោលការណ៍ ៕