• 2021-05-03 02:58:04
  • ព័ត៌មាន

មកកាន់តែជិតហើយ! ប្រទេសមួយនៅក្បែរខាងកម្ពុជា រកឃើញកូវីដប្រភេទថ្មីរបស់ឥណ្ឌា ក្នុងប្រទេសខ្លួន

  • 2021-05-03 02:58:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងខណៈពេលដែល អង្គការសុខភាពពិភពលោក បានប្រកាសព្រមានអំពីហានិភ័យនៃការឆ្លងរាលដាល មេរោគកូវីដប្រភេទថ្មីមានប្រភពដើមនៅ ឥណ្ឌា នៅពេលនេះ ប្រទេស ម៉ាឡេសុី បានរកឃើញដំណើរម្នាក់ មានផ្ទុកវិជ្ជមានកូវីដប្រភេទថ្មីនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២១។

ក្រសួងសុខាភិបាល ម៉ឡេសុីបានឱ្យដឹងថា អាជ្ញាធរបានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ចំពោះអ្នកដំណើរទាំងអស់ដែលធ្វើដំណើរចូលមកក្នុងប្រទេសនេះ។ យ៉ាងណាមិញនៅថ្ងៃ អាទិត្យ ម្សិលមិញ ម៉ាឡេសុី បានប្រកាសអំពីករណីរកឃើញវីរុសកូវីដថ្មីមានប្រភពមកពីឥណ្ឌា នៅលើអ្នកដំណើរម្នាក់ នៅព្រមានយន្តហោះអន្តរជាតិ កូឡាឡាំពួរ។ បើតាមការបញ្ជាក់គឺ អ្នកដំណើរនោះ គឺជាជនជាតិឥណ្ឌា។

វីរុសកូវីដប្រភេទថ្មី ដែលគេហៅថា B.1617 កំពុងឆក់យកជីវិតពលរដ្ឋឥណ្ឌារាប់សែននាក់ ហើយរាប់លាននាក់ទៀតសម្រាកព្យាបាលនៅពេទ្យ។ មកទល់ពេលនេះ គេនៅមិនទាន់អាចកំណត់បានថា វីរុសកូវីដថ្មីនេះ បានចររាចរទៅដល់ប្រទេសណាខ្លះនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត៕

ប្រភព៖ CNA ប្រែសម្រួល ៖ សង្ហា

មតិយោបល់