• 2021-05-03 07:52:11
  • ព័ត៌មាន

កុំច្រឡំ! ៣ថ្ងៃទៀត នឹងបញ្ចប់​ការបិទ​ខ្ទប់​រាជធានីមែន ​តែនៅ​កំណត់​តំបន់​ចំនួន​បី​ដដែល​គ្រាន់តែ​បង្រួម​តូច​

  • 2021-05-03 07:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​តាមរយៈ​ប្រ​ព័​ន្ទ​វិ​ដេ​អូ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា​នេះឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​នឹង​បើក​ឱ្យធ្វើ​ចរាចរណ៍​ឡើងវិញ​នៅ​ទូទាំងប្រទេស​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ពី ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នៅ​ថ្ងៃទី​៦ ខែឧសភា​។

ប៉ុន្តែ​សម្រាប់​ភ្នំពេញ​នៅ​រក្សា​តំបន់​បី​ដដែល​គឺ​តំបន់​លឿង តំបន់​លឿងទុំ និង​តំបន់​ក្រហម​។​ ឯកឧត្តមបាន ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​ពង្រឹង​ឲ្យ​បាន​ម៉ត់ចត់​ទៅលើ​ទីតាំង​ដែល​បានកំណត់ ចៀសវាង​ការបន្ត​រីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩ ទៅ​តំបន់​ផ្សេងទៀត​។​

វិធាន​ការបិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល នឹង​បញ្ចប់​នៅ​ថ្ងៃទី​៥ ខែឧសភា ខាងមុខនេះ​មានន័យថា អាជ្ញាធរមិនមែន​បើក​រាជធានី​ភ្នំពេញ​ទាំងស្រុង​នោះទេ ដោយ​ខ្លាច​មានការ​រាលដាល​ជំងឺ​កូ​វីដ​១៩ នេះ​ទៅ​តំបន់​ផ្សេងទៀត​។ ដូច្នេះ​ក្រោយ​ថ្ងៃ​៥ ខែឧសភា ការបិទ​ខ្ទប់​តំបន់​មួយចំនួន គឺ​នៅ​រក្សា​ដដែល​ជាមួយនឹង​ការហាម​ប្រាម ការធ្វើ​ចរាចរណ៍​នៅ​តំបន់​មួយចំនួន ហាមប្រាមការ​បើកហាង​ផឹកស៊ី​...ល។

កាលពី​យប់​ថ្ងៃទី​២ ខែឧសភា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាស​​ថា នឹងមិន​បន្ដ​បិទ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ទៀត​នោះទេ​ពោល​អាច​នឹង​បិទ​តំបន់​តូចៗ​មួយចំនួន​ដែល មាន​ហានិភ័យ​ខ្ពស់ លើ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​តែប៉ុណ្ណោះ​៕

អត្ថបទ៖ សៀនហួរ

មតិយោបល់