• 2021-05-04 03:21:26
  • ព័ត៌មាន

មកស្គាល់វត្តអារាមមួយនៅព្រៃវែង ពិតជាស្រស់បំព្រង បៃតងខ្ចី គួរជាទីមនោរម្យណាស់

  • 2021-05-04 03:21:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តសិរិសាគរ ស្ថិតក្នុងឃុំ សេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង មានទេសភាពព្រៃព្រឹក្សាអមសងខាងបៃតងខ្ចី ខ្យលអាកាសល្អស្រស់ថ្លា ស័ក្ដិសមជាទីឋានដ៏ល្អវិសុទ្ធសម្រាប់ពុទ្ធសាសនិកជនគ្រប់រូបសំណាក់អាស្រ័យគ្រប់ៗគ្នា។ ទីធ្លារបរិវេណ និងទិដ្ឋភាពជារួមនៃអារាមនេះ គឺមានភាពស្រស់ស្អាត ស្ងប់ស្ងាត់ មានការយកចិត្តទុកដាក់មើលថែរក្សាអនាម័យបានយ៉ាងល្អស្អាតក្រោមការដឹកនាំពីព្រះចៅអធិការវត្ត។ ទើបធ្វើឲ្យអារាមសិរិសាគរនេះ ពោរពេញដោយភាពស្រស់បំព្រងយ៉ាងដូច្នេះ។

ព្រះសង្ឃគ្រប់ព្រះអង្គគង់ទីអារាមសិរិសាគរនេះ បានរៀបចំគ្រប់គ្រងថែរក្សាអនាម័យវត្តអារាមបានយ៉ាងល្អ។ ព្រះសង្ឃគ្រប់ព្រះអង្គបានចូលរួមធ្វើឱ្យអារាមជាទីមេត្រី ទីកន្លែងមានម្លប់ ត្រជាក់ ស្រស់ស្រាយស្ងប់អារម្មណ៍ សមជាទីកន្លែងរៀនសូត្រព្រះធម៌ ជាទីពឹងរបស់សត្វលោកផងទាំងឡាយវត្តសិរិសាគរដូនស្តើងជាទីជ្រះថ្លានៃទេសចរផ្លូវចិត្ត វត្តអារាមជាទីសក្ការបូជា ជាទីមនោរម្យ ជាទីរីករាយ និងជាទីដែលពុទ្ធបរិស័ទតែងមកជួបជុំដើម្បីប្រារព្ធពិធីផ្សេងៗ៕

ប្រភព៖ ក្រសួងបរិស្ថាន អត្ថបទដោយ : Su In

មតិយោបល់