• 2021-05-04 02:03:25
  • ព័ត៌មាន

រុស្សី ពឹងពាក់ ចិន ឱ្យជួយផលិតវ៉ាក់សាំង ដែលកំពុងត្រូវប៉ាន់ទទួលការកម្មង់ទិញពីប្រទេសគ្រប់ទិសទី

  • 2021-05-04 02:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសរុស្សី បានធ្វើការចរចារជាមួយក្រុមហ៊ុនរបស់ចិន ដើម្បីជួយផលិតវ៉ាក់សាំងឱ្យខ្លួន។ ការងាកទៅរកភាគី ចិន ដោយហេតុថា វ៉ាក់់សាំងរបស់រុស្សីកំពុងទទួលបានការជឿទុកចិត្ត និងត្រូវបានបញ្ជាទិញពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ ដោយសារមានតម្រូវការបង្កើនល្បឿនផលិតបន្ថែមទៀត ទើបបានជារុស្សីត្រូវតែរកដៃគូផលិតវ៉ាក់សាំងឱ្យខ្លួន។

បើតាមការឱ្យដឹងពីអ្នកនាំពាក្យ វិមានគ្រឹមឡាំង រុស្សីបានចុះហត្ថលេខាព្រមព្រៀងជាមួយ ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិន ដោយកិច្ចព្រមព្រៀងនេះ គឺចិននឹងត្រូវជួយរុស្សីផលិតវ៉ាក់សាំង Sputnik V ចំនួន ២៦០លាន ដូស ដើម្បីលក់ទៅឱ្យប្រទេសនៅប៉ែក អាមេរិកឡាទីន អាសុីបូពា៍ និង អាហ្វ្រិក។

តាមរយៈលទ្ធផលនៃរបាយការណ៍ដែលបានមកពី ចក្រភពអង់គ្លេស បានបញ្ជាក់ថា វ៉ាក់សាំង Sputnik V របស់រុស្សីមួយនេះ មានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ពោលគឺ មិនមានបញ្ហាអ្វីដែលត្រូវបារម្ភនោះទេ។ ចំណែក ប្រសិទ្ធភាពក្នុងការការពារវីរុសកូវីដ គឺមានរហូតដល់ទៅ ៩១%៕

ប្រភព៖ Market Watch ប្រែសម្រួល ៖ សង្ហា

មតិយោបល់