• 2021-05-04 04:15:31
  • ព័ត៌មាន

ស្ថានភាពធ្ងន់ធ្ងរខ្លាំង! ប្រកាសតួលេខថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ ច្រើនបំផុតមិនធ្លាប់ជួប

  • 2021-05-04 04:15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ៤ ឧសភា ឆ្នាំ ២០២១ នេះ បានប្រកាសតួលេខអ្នកឆ្លងវីរុសកូវីដ-​១៩ ​ច្រើនបំផុតដែលកម្ពុជាមិនធ្លាប់ជួបប្រទះពីមុនមក ។ ទិន្នន័យសម្រាប់លទ្ធផលថ្ងៃទី ៣ ឧសភា ២០១ នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមានថ្មី រហូតដល់៩៣៨ នាក់។ ក្នុងនោះក៏មានអ្នកដែលបានជាសះស្បើយបន្ថែម ចំនួន ៣៦១នាក់។

នេះជាតួលេខនៃអ្នកឆ្លងកូវីដច្រើនបំផុតប្រចាំថ្ងៃនៅប្រទេសកម្ពុជា ដោយរាជធានីភ្នំពេញ មានអ្នកវិជ្ជមានច្រើនជាងគេ ដែលភាគច្រើនបំផុត ចេញពីតំបន់ក្រហម ។ នេះជាស្ថានភាពដ៏គួរឱ្យព្រួយបារម្ភមួយសម្រាប់ប្រទេសកម្ពុជា ដែលទាមទារឱ្យប្រជាពលរដ្ឋគ្រប់រូបកាន់តែមានការប្រុងប្រយ័ត្នទ្វេដង មិនអាចប្រហែសបានសូម្បីមួយវិនាទី វីរុសកូវីដ ១៩ កំពុងចរាចរគ្រប់ទីកន្លែង ការធ្វេសប្រហែសនឹងនាំមកនូវការស្ដាយក្រោយ ។ ដូច្នេះសូមពលរដ្ឋគ្រប់ៗរូបអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការដែលប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញគឺ ៣កុំ និង ៣ការពារ ៕

មតិយោបល់