• 2021-05-04 05:03:20
  • ព័ត៌មាន

ប្រកាសថ្ងៃនេះ ខេត្តកណ្ដាលឈរលំដាប់ទី២ មានអ្នកឆ្លងច្រើន ដល់ទៅ ១៧៥នាក់

  • 2021-05-04 05:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តូលេខថ្មី ចេញដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា ស្ដីពីចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ បានឱ្យដឹងនៅ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២១នេះ ប្រទេសកម្ពុជា បានបន្តរកឃើញអត្រាអ្នកឆ្លងថ្មី ចំនួន ៩៣៨។ ទន្ទឹមនឹងនោះ មានចំនួនអ្នកជាសះស្បើយបន្ថែមចំនួន ៣៦១ នាក់។ ក្នុងនោះដែរ ឃើញថា មានអ្នកខេត្តកណ្តាលចំនួន ១៧៥នាក់មានវិជ្ជមានកូវីដ១៩។

គិតត្រឹមថ្ងៃទី០៤ ឧសភានេះ ខេត្តកណ្ដាលមានអ្នកវិជ្ជមានកូវីដ១៩សរុបចំនួន១៣៨៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៨៩នាក់ និងកំពុងសម្រាកព្យាបាលសរុបចំនួន ៨៩៨នាក់ផងដែរ។ ខេត្តកណ្ដាល បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីជាបន្តបន្ទាប់ ដូច្នេះសូមបងប្អូនពលរដ្ឋទាំងអ្នកមេត្តាយកចិត្តទុកដាក់ថែរក្សាអនាម័យ ពាក់ម៉ាស់ លាងសម្អាតដៃ និងរក្សាគម្លាតឲ្យបានត្រឹមត្រូវ។ ពិសេសជាងនេះសូមកុំចេញក្រៅឲ្យសោះប្រសិនបើមិនមានការចាំបាច់ អ្វីមួយ៕

អត្ថបទ៖ Kev Pumsen

មតិយោបល់