• 2021-05-04 08:19:29
  • ព័ត៌មាន

មានតែខេត្តមួយនេះប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា គ្មានកូវីដសូម្បី ១ករណី

  • 2021-05-04 08:19:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងចំណោម២៥ រាជធានី-ខេត្តនៅព្រះរាជណាចក្រកម្ពុជាគឺមានតែ ខេត្តរតនគីរី មួយប៉ុណ្ណោះដែលមិនទាន់មានករណីឆ្លងចូល។ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ដែលមានសរុបប្រមាណជាង១ម៉ឺន ៦ពាន់ករណីនៅទូទាំងប្រទេសនេះ ខណៈបណ្ដាខេត្តផ្សេងៗមានការរកឃើញអ្នកវិជ្ជមានថ្មីជាបន្តបន្ទាប់ ពិសេសរាជធានីភ្នំពេញតែម្ដង ។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ៤ ឧសភា ឆ្នាំ ២០២១ នេះ បានប្រកាសតួលេខអ្នកឆ្លងវីរុសកូវីដ-១៩ ច្រើនបំផុតដែលកម្ពុជាមិនធ្លាប់ជួបប្រទះពីមុនមក ។ ទិន្នន័យសម្រាប់លទ្ធផលថ្ងៃទី ៣ ឧសភា ២០១ នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមានថ្មី រហូតដល់៩៣៨ នាក់។ ក្នុងនោះក៏មានអ្នកដែលបានជាសះស្បើយបន្ថែម ចំនួន ៣៦១នាក់។

យ៉ាងណាមិញបើទោះបីជាខេត្តរតនគិរី មិនទាន់មានអ្នកឆ្លងក៏ពិតមែន ប៉ុន្តែអាជ្ញាធរខេត្តមួយនេះ នៅតែបន្តរឹតបន្តឹងវិធានការរបស់ក្រសួងសុខាភិបាល និងខិតខំទប់ស្កាត់ធ្វើយ៉ាងណាឱ្យជៀសផុតពីវីរុសនេះ ៕

អត្ថបទដោយ : Su In

មតិយោបល់