• 2021-05-04 07:03:32
  • ព័ត៌មាន

រន្ធត់ណាស់! បាក់ផ្លូវរថភ្លើងលើអាកាស មនុស្សនៅខាងក្នុងរថភ្លើងខ្លះស្លាប់ ខ្លះទៀតដង្ហើយហៅរកអ្នកជួយសង្គ្រោះ

  • 2021-05-04 07:03:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និងប្រហែល ៧០ នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ បាក់រលំផ្លូវរថភ្លើងលើអាកាសមួយខ្សែ លើផ្លូវដែលមានចរាចរណ៍ មមាញឹកមួយក្នុងទីក្រុង ម៉ិកស៊ីកូកាល។ នេះបើតាមការឱ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១។

ក្រុមអាជ្ញាធរបាននិយាយថាផ្លូវរថភ្លើងលើអាកាសនេះ បានបាក់ធ្លាក់ចុះមកនៅយប់ថ្ងៃច័ន្ទ។ ចំណែកកិច្ចប្រឹងប្រែងជួយសង្គ្រោះសម្រាប់អ្នកនៅមានជីវិតគឺត្រូវបានផ្អាកភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់នេះអាចបង្កហានិភ័យបន្ថែមទៀត ខណៈដែលរថភ្លើងនៅខាងលើអាចរអិលធ្លាក់ចុះមកខាងក្រោមបានគ្រប់ពេល។

ផ្លូវរថភ្លើងលើអាកាសដែលបាក់រលំនេះ ត្រូវបានសាងសង់ជិតមួយទសវត្សរ៍មុន ពោលគឺនៅពេលដែលរដ្ឋមន្រ្តីក្រសួងការបរទេស Marcelo Ebrard កាន់តំណែងជាអភិបាលនៃទី ក្រុងម៉ិកស៊ីកូ៕

ប្រភព៖ Reuters ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទថ្មី