• 2021-05-04 08:05:49
  • ព័ត៌មាន

សំបុត្រដ៏មានន័យ ពលរដ្ឋនៅតំបន់ក្រហម សរសេរផ្ញើអរគុណគ្រូពេទ្យ កងកម្លាំង រដ្ឋាភិបាល

  • 2021-05-04 08:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លិខិតរបស់ប្រជាពលរដ្ឋនៅតំបន់ក្រហមសរសេររៀបរាប់ពីលំហរបេះដូងគោរពអរគុណ កងកម្លាំងសមត្ថកិច្ច កងទ័ព ក្រុមគ្រូពេទ្ យនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានកំពុងបង្កឱ្យមានការចាប់អារម្មណ៍ និងរំភើបជាខ្លាំងសម្រាប់កងកម្លាំងសង្គ្រោះក៏ដូចជាមហាជនគ្រប់រូប សម្រាប់ព្រឹត្តិការណ៍កូវីដ១៩ ២០កុម្ភះ ២០២១ នេះ។ សំណេរក្នុងសំបុត្រខ្លីតែពោរពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់កម្លាំងសង្គ្រោះក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ទាំងអស់។ ជាការបង្ហាញឱ្យឃើញនូវការដឹងគុណ និងអរគុណចំពោះទឹកចិត្តកម្លាំងសង្គ្រោះដែលមិនអាចកាត់ថ្លៃបាន។

ក្នុងអត្ថន័យលិខិតនេះបានរៀបរាប់ថ្លែងពាក្យអរគុណដល់រដ្ឋាភិបាល កងកម្លាំងសមត្ថកិច្ច និងក្រុមកងទ័ពអាវសទាំងអស់ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្ដល់ការចាក់វ៉ាក់សាំងជូនពលរដ្ឋ ដើម្បីរួចចាកផុតពីការឆ្លងមេរោគកូវីដ១៩ និងបានមើលថែទាំយកចិត្តទុកដាក់ដល់ប្រជាជនក្នុងប្រទេសទាំងអស់។ នេះដោយយោងតាមការបង្ហោះក្នុងបណ្ដាញសង្គមFacebookរបស់ឈ្មោះ Chea Vanna ដែលបានបង្ហោះនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នេះ។

លិខិតទាំងនេះពិតជាមានអត្តន័យធំធេងណាស់ និងជាកម្លាំងចលករមួយដល់កងកម្លាំងក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីនាំមកនូវសេចក្តីសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស៕

ប្រភព : ហ្វេសប៊ុក

អត្ថបទដោយ : Su In

មតិយោបល់