• 2021-05-04 08:27:43
  • ព័ត៌មាន

ស្អាតហើយពូកែទៀត! យុវជនខ្មែរ២រូប បញ្ចប់​ការ​សិក្សា​អាជ្ញាបណ្ណ​​ទី​៣ ​ផ្នែក​បើក​យន្តហោះ​ ពី​សាលា​អាមេរិក

  • 2021-05-04 08:27:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ខ្មែរ​ពីរ​រូប​ឈ្មោះ Dosvanna Sochantara និង Keo Tithsocheata បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ​ពី​សាលា​ផ្នែក​អាកាសចរណ៍​អាមេរិក​ នៅ​រដ្ឋ​តិច​សាស់, សហរដ្ឋ​អាមេរិក។​ នេះ​បើ​តាម​ការ​ផ្សាយ​ពី​ទំព័រ​ Cambodia Pilot Club។

យុវជន​ យុវតី​របស់​កម្ពុជា​ទាំង​ពីរ​ បាន​បញ្ចប់​ការ​សិក្សា​ អាជ្ញា​បណ្ឌ​ទី​បី​គឺ Commercial License អ្នក​បើក​យន្តហោះ ដែល​អាច​ដឹក​អ្នក​ដំណើរ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ពីរ​បាន​។ នេះ​គឺ​ជា​មោទនភាព​មួយ​ទៀត​របស់​កម្ពុជា​ដែល​មាន​កូន​ខ្មែរ​បញ្ចប់​ការ​សិក្សា​ផ្នែក​នេះ។

ជា​ទូទៅ​ការ​សិក្សា​ផ្នែក​​បើកបរ​យន្តហោះ​ប្រើ​ពេល​១២ខែ និងទទួលបាន License ចំនួនបី ដែលទីមួយ Private License ជាអាជ្ញាបណ្ណដំបូងដែលអនុញ្ញាតឱ្យបើកបរយន្តហោះទៅណាតែម្នាក់ឯងបាន ហើយ​សាលា​បង្រៀនតម្រូវឱ្យសិស្សរៀនចំណេះដឹង ទ្រឹស្ដីនៃបច្ចេកទេសនៃការបើកបរយន្តហោះ ប្រមាណ៣ទៅ៤​ខែទៀត រួចទទួលបានអាជ្ញាបណ្ឌ Private License។

ឯអាជ្ញាបណ្ណទីពីរគឺ Instrument rating សិស្សអាចមានសិទ្ធិហោះចូលពពកបាន ហើយជាធម្មតាគេតម្រូវ​ឱ្យរៀន២ខែ និង​បន្ទាប់​មក​គឺ​ អាជ្ញាបណ្ឌទីបីគឺ Commercial License អ្នកបើក​យន្តហោះ អាចដឹកអ្នកដំណើរ​ដោយប្រើប្រាស់ម៉ាស៊ីនពីរបានដោយប្រើរយៈពេល ២ខែក្នុងការសិក្សា។ បន្ទាប់​ពី​នេះ​ទៅ​ត្រូវ​មាន​ការ​សិក្សា​បន្តបន្ទាប់​ច្រើន​ទៀត​ ដូច​ជា​ Airbus 320 Type Rating ដែលអាចដឹកអ្នកដំណើរពី១០០ ទៅ១៥០នាក់​ជា​ដើម​៕

អត្ថបទ៖ សៀនហួរ

មតិយោបល់