• 2021-05-04 10:23:09
  • ព័ត៌មាន

ព្រះសង្ឃវត្តបុញ្ញខេត្តារាម បានប្តេជ្ញាព្រះទ័យក្នុងការរៀបចំអារាមមេត្រីបរិស្ថាន

  • 2021-05-04 10:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តបុញ្ញាខេត្តារាម ស្ថិតនៅក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កំពុងរៀបចំសួនលម្អ សួនជីវៈចម្រុះ និងការគ្រប់គ្រងអនាម័យបរិស្ថានក្នុងវត្តអារាមយ៉ាងល្អប្រសើរ សមជាកន្លែងស្នាក់អាស្រ័យរបស់បុព្វជិត ក្នុងការប្រតិបត្តិសាសនា ក៏ដូចជាទីកន្លែងបណ្តុះបណ្តាលស្មារតីឲ្យស្រលាញ់បរិស្ថាន​។

ព្រះសង្ឃគ្រប់ព្រះអង្គបានចូលរួមធ្វើឱ្យអារាមជាទីមេត្រី ទីកន្លែងមានម្លប់ ត្រជាក់ ស្រស់ស្រាយស្ងប់អារម្មណ៍ សមជាទីកន្លែងរៀនសូត្រព្រះធម៌ ជាទីពឹងរបស់សត្វលោកផងទាំងឡាយ វត្តបុញ្ញាខេត្តារាមជា ទីជ្រះថ្លានៃទេសចរផ្លូវចិត្ត វត្តអារាមជាទីសក្ការបូជា ជាទីមនោរម្យ ជាទីរីករាយ និងជាទីដែលពុទ្ធបរិស័ទតែងមកជួបជុំដើម្បីប្រារព្ធពិធីផ្សេងៗ។

អារាមបុញ្ញខេត្តារាម បានរំលេចនូវទស្សនីយភាពបៃតងខ្ចី ម្លប់ឈើត្រជាក់ចិត្ត សួនផ្កាតូចធំ រួមនឹងសំណង់សក្ការបូជាព្រះបដិមារំលេចពណ៌មាសយ៉ាងល្អស្អាត គង់ប្រថាប់នាបរិវេណ អារាមក្រោមម្លប់ព្រឹក្សាលាស់ខ្ចីនាវស្សា​រដូវ។ បរិយាកាស និងទិដ្ឋភាពជារួម នៃអារាមបុញ្ញខេត្តារាម ខ្យលអាកាសល្អស្រស់ថ្លា ស័ក្ដិសមជាទីឋានដ៏ល្អវិសុទ្ធសម្រាប់ពុទ្ធសាសនិកជនគ្រប់រូប សំណាក់អាស្រ័យគ្រប់ៗគ្នា៕

ប្រភព៖ ក្រសួងបរិស្ថាន អត្ថបទដោយ : Su In

មតិយោបល់