• 2021-05-04 12:00:24
  • ព័ត៌មាន

មក​ទស្សនា​វីដេអូ​ដែល សម្ដេច​ ហ៊ុន សែន​ថ្លែង​សារ​​ភាសាអង់គ្លេស​ជា​សាធារណៈ​

  • 2021-05-04 12:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​សារ​ជា​ច្រើន​តាំង​ពី​លើ​កញ្ចក់​ទូរទស្សន៍ និង​វិទ្យុ​កាល​ពី​ជំនាន់ រហូត​មក​ដល់​ថ្លែង​សារ​នៅ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម​អំឡុង​ពេល​ថ្មីៗ​នេះ​។ សារ​របស់​សម្ដេច​ទោះ​ជា​ក្នុង​ប្រធានបទ​ណា​ក៏​ដោយ ប្រិយមិត្ត​ភាគ​ច្រើន​ធ្លាប់​ឮ​តែ​លោក​និយាយ​ជា​ភាសាខ្មែរ។

ក្នុង​ថ្ងៃ​នេះ​ Sabay សូម​នាំ​មក​ជូន​នូវ​វីដេអូ​ដែល សម្ដេច​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​ជា​ភាសា​អង់គ្លេស​កាល​ពី​ឆ្នាំ២០១២។ កាល​នោះ​សម្ដេច​បាន​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ឥណ្ឌា ដើម្បី​ចូល​រួម​កម្មវិធី​ប្រណាំង​រថយន្ត​ឥណ្ឌា-អាស៊ាន និង​ចូល​រួម​ពិធី​គម្រប់​ខួប​ ២០ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​អាស៊ាន-ឥណ្ឌា។

សម្ដេច​តេជោ កន្លង​មក​ក៏​ធ្លាប់​និយាយ​ភាសា​អង់គ្លេស​ម្ដង​ម្កាល​ផង​ដែរ នៅ​ពេល​ដែល​ឆ្លើយឆ្លង​ជាមួយ​អ្នក​កាសែត​បរទេស​ ក៏​ដូច​ជា​ប្រាស្រ័យ​ទាក់ទង​ខ្លះៗ​ជាមួយ​មេដឹកនាំ​បរទេស​មួយ​ចំនួន៕

ខាង​ក្រោម​នេះ​ជា​វីដេអូ៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់