• 2021-05-04 12:48:34
  • ព័ត៌មាន

ក្រសួង​ អនុញ្ញាត​ឲ្យ​ពេទ្យ​ឯកជន​ ៣កន្លែង​នេះ​ ទទួល​ពិនិត្យ​ ថែ​ទាំ​ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​

  • 2021-05-04 12:48:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ​ ក្រសួង​សុខាភិបាល​បាន​សេចក្ដី​ព័ត៌មាន​ស្ដី​ពី​ ការ​អនុញ្ញាត​ឲ្យ​សេវា​សុខាភិបាល​ឯកជន​ចំនួន​ ៣ទីតាំង​មាន​សិទ្ធិ​ទទួល​ពិនិត្យ​ ថែ​ទាំ​ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩។ បន្ថែម​លើស​ពី​នេះ​ទៀត​ ក្រសួង​ក៏​បាន​អនុញ្ញាត​ឲ្យ​ពេទ្យ​ឯកជន​ទាំង​ ៣កន្លែង​នេះ​មាន​សិទ្ធិ​ធ្វើ​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ-១៩​ ផង​ដែរ​។

ខាង​ក្រោម​នេះ​ជា​ឈ្មោះ​ និង​អាសយដ្ឋាន​ពេទ្យ​ឯកជន​ទាំង​៣កន្លែង ខាង​លើ​៖

១. មន្ទីរពេទ្យ​ សង់ត្រាល់​ ផ្ទះ​លេខ ៨២A ផ្លូវលេខ​១៥៤ សង្កាត់​ផ្សារ​ថ្មីទី៣​ ខណ្ឌ​ដូនពេញ​ រាជ​ធានី​ភ្នំពេញ​។

២. មន្ទីរពេទ្យ​ រ៉ូយ៉ាល់ ភ្នំពេញ​ ផ្ទះ​លេខ ៨៨៨ ផ្លូវ​សហព័ន្ធ​រ៉ុស្សី​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​​ រាជ​ធានី​ភ្នំពេញ​។

៣. មន្ទីរពេទ្យ​ព្យាបាល​វិសាលសុខ​ ផ្ទះ​លេខ ៨០ ផ្លូវមុនីរ៉េត សង្កាត់​ទួលស្វាយ​ព្រៃ២ ខណ្ឌចំការមន​ រាជ​ធានី​ភ្នំពេញ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់