- 2021-05-05 03:47:44
- ព័ត៌មាន
កាល ១០០ឆ្នាំមុន មានវីរុសមួយរាតត្បាត ដូចនឹងកូវីដ១៩ ឆ្លងលើមនុស្សជាង ៥០០លាននាក់
- 2021-05-05 03:47:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាល ១០០ឆ្នាំមុន មានវីរុសមួយរាតត្បាត ដូចនឹងកូវីដ១៩ ឆ្លងលើមនុស្សជាង ៥០០លាននាក់
ចន្លោះមិនឃើញ
ជំងឺផ្តាសាយ Spanish Flu ឬ ហៅមួយបែបទៀតថា Influenza បានឆ្លងរាតត្បាតជាសកលនៅក្នុងឆ្នាំ ១៩១៨។ ជំងឺផ្តាសាយនេះ បង្កឡើងដោយវីរុសប្រភេទ H1N1ដែលមានចរិតលក្ខណៈក្នុងការឆ្លងដូចទៅនឹងវីរុស កូរីដ១៩ ក្នុងពេលបច្ចុប្បន្ន។ ចំណែកប្រភពអំពីវីរុសនេះបានឆ្លងចេញមកពីតំបន់ណាមួយនៃសកលលោក គឺគេនៅតែមិនទាន់អាចដឹងបាននៅឡើយ។
Spanish Flu ត្រូវបានរកឃើញករណីឆ្លងដំបូងនៅ សហរដ្ឋអាមេរិក ក្នុងរដ្ឋ កាន់សាស នៅខែមីនា ឆ្នាំ ១៩១៨ បន្ទាប់មក រកឃើញករណីឆ្លងជាបន្តបន្ទាប់នៅក្នុង ប្រទេសបារាំង អាល្លឺម៉ង់ និង ចក្រភពអង់គ្លេស។ យោងតាមប្រភពឯកសារដែលបានបន្សល់ទុក គឺ វីរុសនេះ មានឥទ្ធិពលវាយប្រហារខ្លាំងទៅលើមនុស្សចាស់ និង ក្មេងៗ។ ចំណែក អ្នកដែលមានវ័យកណ្តាលភាគច្រើន អាចជាសះស្បើយមកវិញបន្ទាប់ពីបានឆ្លងវីរុសផ្តាសាយ Influenza នេះ។
បើតាមការសន្និដ្ឋាន ជំងឺផ្តាសាយដែលបានលេចរូបរាងឡើងនៅក្នុងឆ្នាំ ១៩១៨ បានឆក់យកជីវិតប្រជាជននៅទូទាំងសកលលោក ក្នុងរង្វង់ចន្លោះពី ១៧ ទៅ ១០០លាននាក់។ ទន្ទឹមនឹងនេះ ក៏មានករណីឆ្លងសរុបរហូតដល់ទៅ ជាង៥០០លាននាក់៕