- 2021-05-06 02:23:55
- ព័ត៌មាន
ជួយគ្នាក្នុងគ្រោះកូវីដ១៩ រដ្ឋាភិបាលកូរ៉េផ្តល់ជំនួយមនុស្សធម៌ នូវទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លាដល់កម្ពុជា
- 2021-05-06 02:23:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួយគ្នាក្នុងគ្រោះកូវីដ១៩ រដ្ឋាភិបាលកូរ៉េផ្តល់ជំនួយមនុស្សធម៌ នូវទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លាដល់កម្ពុជា
ចន្លោះមិនឃើញ
រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នឹងផ្តល់ជូនគ្រឿង បរិក្ខាពេទ្យជាទឹកប្រាក់ស្មើនឹង ៣០ម៉ឺនដុល្លាសហរដ្ឋអាមេរិច ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បី ជួយគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ក្នុងជំនួបជាមួយនឹងលោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែឧសភា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េឯកឧត្តម ផាក ហ៊ឹងខ្យង់ (Park Heung-Kyeong) បានមានប្រសាសន៍ថារដ្ឋាភិបាលកូរ៉េបានសំរេចជួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយផ្តល់ជូននូវគ្រឿងបរិក្ខារពេទ្យមានទឹកប្រាក់ស្មើនឹង ៣០ ម៉ឺនដុល្លាសហរដ្ឋអាមេរិក។
លោកជំទាវរដ្ឋលេខាធិការ សឿង រដ្ឋចាវី បានវាយតំលៃខ្ពស់ចំពោះការសំរេចចិត្តរបស់ រដ្ឋាភិបាលកូរ៉េ ដោយបានផ្តាំផ្ញើរថ្លែងអំណរគុណយ៉ាងក្រៃលែង ចំពោះសណ្តានចិត្ត និងការគិត គូរយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ផ្តល់នូវជំនួយដល់កម្ពុជាក្នុងគ្រាកំពុងត្រូវ ការជំនួយជាចាំបាច់។
ក្នុងនាមជាមិត្ត និងដៃគូដ៏សំខាន់របស់កម្ពុជា សាធារណរដ្ឋកូរ៉េកន្លងមកបានជួយកម្ពុជា ក្នុងកិច្ចប្រឹងប្រែងដើម្បីយកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ-១៩។ ដោយយល់យ៉ាងច្បាស់ថា យើងមិនអាចមានសុវត្តិភាពបានទេ នៅពេលមនុស្សជុំវិញខ្លួនយើងគ្មានសុវត្តិភាព យើងនឹងបន្ត ធ្វើការជាមួយគ្នាយ៉ាងជិតដិតជាមួយកម្ពុជាជាសាមគ្គីភាពដើម្បីលុបបំបាត់នូវវីរុសកូរ៉ូណា។
បន្ទាប់ពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅដើមឆ្នាំមុននេះ រដ្ឋាភិបាលកូរ៉េបានបរិច្ចាគភ្លាមៗនូវថវិកាចំនួន ២០ម៉ឺនដុល្លាអាមេរិក និងឧបករណ៍ធ្វើតេស្តរកមេរោគ ដែលមានតំលៃស្មើនឹង ១០ម៉ឺនដុល្លាអាមេរិច ជូនដល់រាជរដ្ឋាភិបាលកម្ពុជា នៅខែឧសភាឆ្នាំ២០២០កន្លងទៅនេះ។
សាធារណរដ្ឋកូរ៉េ ក៏ធ្លាប់បានផ្តល់អោយកម្ពុជាក្នុងការឆ្លើយតបប្រឆាំងនឹងវីរុសកូរ៉ូណាតាមរយះ កម្មវិធីជំនួយឆ្លើយតបនឹងកូវីដ-១៩ (ABC Program: Agenda for Building Resilience Against COVID 19) ប្រហែល ១លានដុល្លាអាមេរិច៖ ទី១) ការផ្តល់ជូន តង់សំរាប់ធ្វើតេសរកវីរុសចំនួន ២០ និង បន្ទប់ចល័តសំរាប់ដាក់អ្នកជំងឺកូវីដ (Negative Pressure Carriers) ចំនួន៦០។
ទី២) ផ្តល់គ្រឿងឧបភោគបរិភោគ និងឪសថសង្គ្រោះបឋមចាំបាច់ដល់អ្នកងាយរងគ្រោះ នៅតំបន់គោលដៅចំនួន៦រួមមានរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាប។ ទី៣) កិច្ចសហប្រតិបត្តិការជាមួយនឹងអង្កការអន្តោប្រវេសន៍អន្តរជាតិលើការពង្រឹងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដើម្បីបញ្ជូនជនអន្តោប្រវេសន៍នៅកម្ពុជា នៅចំណុចច្រកចូល និងមណ្ឌលចត្តាឡីស័ក្ត ផ្តោតលើខេត្តចំនួន ៥ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តព្រៃវែង)៕