- 2021-05-06 07:14:26
- ព័ត៌មាន
ប្រធានាធិបតី ហ្វីលីពីន ធ្វើការសូមទោស បន្ទាប់ពីចាក់វ៉ាក់សាំងចិនដែលមិនទាន់មានការអនុញ្ញាត ឱ្យប្រើនៅក្នុងប្រទេស
- 2021-05-06 07:14:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតី ហ្វីលីពីន ធ្វើការសូមទោស បន្ទាប់ពីចាក់វ៉ាក់សាំងចិនដែលមិនទាន់មានការអនុញ្ញាត ឱ្យប្រើនៅក្នុងប្រទេស
ចន្លោះមិនឃើញ
ប្រធានាធិបតី ហ្វីលីពីន រ៉ូឌ្រីហ្គោល ឌូទ័រតេ (Rodrigo Duterte) បានចេញមុខធ្វើការសូមទោស និង បានស្នើឱ្យខាងស្ថានទូតចិនប្រចាំហ្វីលីពីន យកត្រលប់ទៅវិញនូវវ៉ាក់សាំង សុីណូហ្វាម ចំនួន ១ពាន់ដូស ដែលជាជំនួយរបស់ចិន ជួយមកកាន់ ហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បត្តិ៍ ទី៦ ខែឧសភា ឆ្នាំ២០២១។
លោក ឌូទ័រតេ បានថ្លែងប្រាប់ខាងភាគីចិន ថា បើសិននៅថ្ងៃខាងមុខ ចិនមានបំណងចង់ជួយផ្តល់វ៉ាក់សាំងមកកាន់ ប្រទេសលោក សូមផ្តល់ជាវ៉ាក់សាំង សុីណូវ៉ាក់ ព្រោះវ៉ាក់សាំងនេះ ត្រូវបានអនុញ្ញាតទទួលស្គាល់ឱ្យប្រើប្រាស់នៅក្នុងប្រទេស ហ្វីលីពីន។ បច្ចុប្បន្ន ប្រទេសអាស៊ានមួយនេះ ទទួលស្គាល់ឱ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ ២ ប្រភេទ គឺ អាស្រា្តហ្សេណេកា និង សុីណូវ៉ាក់។
ប្រទេសមានទីក្រុង ម៉ានីឡា ជារដ្ឋធានីមួយនេះ ទទួលរងការវាយប្រហារដោយវិបត្តិកូវីដយ៉ាងធ្ងន់ធ្ងរ ដោយគិតមកទល់ពេលនេះ មានតួលេខប្រជាជនឆ្លងសរុបច្រើនជាង ១លាននាក់ ក្នុងនោះមានប្រជាជន ១៨០០០ នាក់ បានស្លាប់បាត់បង់ជីវិតដោយសារវីរុសកូវីដ១៩នេះ៕