- 2021-05-06 08:39:01
- ព័ត៌មាន
អត់រាង! ប្រជាជនឥណ្ឌារាប់ពាន់នាក់ ផ្ដុំគ្នាគ្មានពាក់ម៉ាស់ ដង្ហែយកទឹកអម្រឹតថ្វាយព្រះឱ្យជួយកម្ចាត់កូវីដ (វីដេអូ)
- 2021-05-06 08:39:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់រាង! ប្រជាជនឥណ្ឌារាប់ពាន់នាក់ ផ្ដុំគ្នាគ្មានពាក់ម៉ាស់ ដង្ហែយកទឹកអម្រឹតថ្វាយព្រះឱ្យជួយកម្ចាត់កូវីដ (វីដេអូ)
ចន្លោះមិនឃើញ
ឥណ្ឌា ជាប្រទេសមួយដែលមាន វប្បធម៌ ប្រពៃណី និង ជំនឿសាសនា ចំណាស់ជាងគេមួយនៅលើពិភពលោក។ រាល់ជំនឿពាក់ព័ន្ធជាមួយនឹងសាសនាខ្លះ បានបន្សល់ទុកមកដល់សព្វថ្ងៃ ដោយឃើញប្រជាជនឥណ្ឌា ទាំងប្រុស ទាំងស្រី ចាស់ក្មេង ប្រតិបត្តិតាមបានយ៉ាងខ្ជាប់ខ្ជួន។
ជាក់ស្តែងកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ប្រជាជនឥណ្ឌា រាប់រយនាក់បានប្រមួលផ្តុំគ្នាធ្វើពិធី សាសនាមួយ ដែលពួកគេជឿជាក់ថា អាចបណ្តេញមេរោគកូវីដចង្រៃ ចេញឆ្ងាយពីប្រទេសរបស់ពួកគេបាន។ អ្នកចូលរួមទាំងអស់ គេឃើញថាមិនបានពាក់ម៉ាសដើម្បីការពារពីការឆ្លងវីរុសកូវីដនោះទេ។ ចំណែកពិធីសាសនាមួយនេះ ធ្វើឡើងនៅក្នុងភូមិ Navpura ក្នុងសង្កាត់ Ahmedabad ដោយវីដេអូនៃពិធីមួយនេះត្រូវបានគេចែកចាយពេញបណ្តាញសង្គម ធ្វើឱ្យដឹងដល់ប៉ូលិស ចុះមកឃាត់ខ្លួនមនុស្សចំនួន ២៣នាក់ រួមមានទាំង មេភូមិ ដែលបានល្មើសបម្រាមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ។
តួយ៉ាងនៅក្នុងពិធីមួយនេះ គេឃើញមានស្រ្តីរាប់រយនាក់ ដើរសំដៅទៅ ប្រាសាទ Bailyadev ដោយមានទូលផ្តិលទឹកនៅលើក្បាល។ បើតាមការបញ្ជាក់ពីមន្រ្តីប៉ូលិសម្នាក់ បានឱ្យដឹងថា អ្នកភូមិទាំងអស់នោះមានជំនឿថា ប្រសិនបើពួកគេយកទឹកអម្រឹតទៅថ្វាយនៅលើប្រាសាទ Bailyadev នោះព្រះជាម្ចាស់នឹងអាចជួយបណ្តេញវីរុសកូវីដចង្រៃចេញឆ្ងាយពីភូមិស្រុក៕
गुजरात के साणंद के मंदिर में हज़ारों लोग जल चढ़ाने के लिए इकट्ठा हुए. सोशल डिस्टेंसिंग और कोरोना प्रोटोकॉल की धज्जियां उड़ाते दिखे लोग. वीडियो वायरल होने के बाद पुलिस हरकत में आई और 23 लोगों को इस मामले में गिरफ़्तार किया. pic.twitter.com/U8hIHeztWG
— The Lallantop (@TheLallantop) May 5, 2021