• 2021-05-07 04:19:42
  • ព័ត៌មាន

អបអរផង! រុស្សី ផលិតបានវ៉ាក់សាំងមួយប្រភេទទៀត ចាក់តែមួយដូស ដូចគ្នានឹងវ៉ាក់សាំងមួយរបស់អាមេរិកដែរ

  • 2021-05-07 04:19:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសរុស្សី សម្រចផលិតបានវ៉ាក់សាំងការពារកូវីដមួយប្រភេទទៀត ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងវ៉ាក់សាំង ចនសុន & ចនសុន របស់សហរដ្ឋអាមេរិក។ ដោយវ៉ាក់សាំង ប្រភេទថ្មីរបស់រុស្សីនេះ មានឈ្មោះថា Sputnik V Light ដែលជាប្រភេទវ៉ាក់សាំងចាក់តែ១ដួស។ នេះបើតាមការចេញផ្សាយដោយ BBC នៅថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១។

វ៉ា់ក់សាំងប្រភេទថ្មី ចាក់តែ១ដួសនេះ គឺជាការបង្កើតឡើងមកដើម្បីធ្វើការប្រើប្រាស់បន្ទាន់នៅក្នុងប្រទេសរុស្សីផ្ទាល់។ ដោយកាលពីថ្ងៃ ព្រហស្បត្តិ៍ម្សិលមិញ ក្រសួងសុខាភិបាល របស់រុស្សីបានសម្រេចទទួលស្គាល់ និង ចុះក្នុងបញ្ជីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ បើតាមការអះអាង វ៉ាក់សាំង Sputnik V Light មានប្រសិទ្ធភាពការពារពីវីរុសរហូតដល់ទៅ ៧៩,៤ %។

ចំណែក លោក ប្រធានាធិបតី ពូទីន មានមោទនភាព នូវអ្វីដែលប្រទេសលោក សម្រេចបាន ហើយថែមទាំងប្រៀបធៀប វ៉ាក់សាំង Sputnik V Lightនេះ ទៅនឹងអាវុធមួយដែលមានឥទ្ធិពលមិនមានអាវុធប្រទេសណាអាចប្រៀបបាន កាលពីសម័យ សហភាព សូវៀត៕

ប្រភព៖ BBC ប្រែសម្រួល ៖ សង្ហា

មតិយោបល់