• 2021-05-07 03:29:57
  • ព័ត៌មាន

ប៉ុន្មានសន្លឹក ទិដ្ឋភាពពេល​ព្រឹក​ពីមណ្ឌលគីរី ដើមខែឧសភា នា​រដូវធ្លាក់ភ្លៀង ប្រែពណ៌បៃតងខ្ចីស្អាតខ្លាំងណាស់

  • 2021-05-07 03:29:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលដល់ខែឧសភា ជាពេលវេលារដូវវស្សាបានមកដល់ហើយ មេឃចាប់ផ្ដើមបង្អុរភ្លៀងស្រោចស្រពផែនពសធា ឱ្យត្រជាក់ត្រជុំ ដល់វេលាធ្វើស្រែចម្ការ បង្កបង្កើនភោគផល បន្លែបង្កាគ្រប់សព្វសារពើ ។ រុក្ខជាតិធ្លាប់ស្វិតក្រៀមក្រំនាខែប្រាំង ក្រោយត្រូវដំណក់ទឹកភ្លៀង បានលាស់ស្លឹកត្រួយខ្ចី បង្អួតសម្រស់របស់ខ្លួន តាមធម្មជាតិ មានតូចមានធំ ធ្វើឱ្យសម្រស់ភពផែនដីនេះ ពោរពេញដោយពណ៌បៃតងខ្ចីត្រជាក់ភ្នែក ។

ក្រឡេកមកមើលទិដ្ឋភាពនៅឯភាគឦសាន នៃប្រទេសកម្ពុជាឯណោះវិញ កំពុងបង្អូតសម្រស់របស់ខ្លួនអន្ទងចិត្តដល់ទេសចរគ្រប់រូបចង់ទៅសម្រាកលម្ហែកម្សាន្តឱ្យស្បើយអស់នូវទុក្ខកង្វល់ រំសាយអារម្មណ៍តាមខ្យល់ធម្មជាតិ ក្រោមផ្ទៃមេឃស្រលះសែនរមនា ។ ខេត្តមណ្ឌលគីរី គឺជាដែនដីដ៏ស្រស់ត្រកាល មានអាកាសធាតុល្អផ្ដាច់គេ នៅក្នុងប្រទេសកម្ពុជា បើទោះបីជាអ្នកធ្វើដំណើរទៅទីនោះក្នុងរដូវណាក៏ដោយក៏តែងទទួលបានអារម្មណ៍ដ៏ស្រស់ថ្លា ព្រោះសីតុណ្ហភាពមិនក្ដៅខ្លាំងនោះទេ ។ ជាពិសេសនៅរដូវធ្លាក់ភ្លៀងនេះ រុក្ខជាតិតូចធំ វាលស្មៅ ដាច់កន្ទុយភ្នែក ប្រែជាពណ៌បៃតងខ្ចី បង្កើតឱ្យក្លាយជាផ្ទាំងទស្សនីយភាពស្អាតខ្លាំង មិនចាញ់រូបគំនូរឡើយ ៕

រូបភាពដោយ៖ មណ្ឌលគិរី

មតិយោបល់