• 2021-05-08 07:46:31
  • ព័ត៌មាន

​អ្នក​ជំងឺ​កូវីដ​១៩ ​មាន​ផ្ទៃ​ពោះ​៧​ខែ​ម្នាក់ ​បាន​ស្លាប់​នៅ​ខេត្ត​កំពង់​ស្ពឺ​

  • 2021-05-08 07:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​លិខិត​របស់​ពេទ្យ​ខេត្ត​កំពង់​ស្ពឺ ​បាន​បញ្ជាក់​ថា​ស្ត្រី​វ័យ​៣០​ឆ្នាំ​ម្នាក់ ​មាន​វិជ្ជមាន​កូវីដ​១៩ ​បាន​ទទួល​មរណៈភាព​កាល​ពី​យប់មិញ​នេះ។

​ស្ត្រី​ខាង​លើ​មាន​ឈ្មោះ សុត ម៉ៃ អាយុ​៣០​ឆ្នាំ ​រស់​នៅ​ភូមិគោកដង្កោ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើការនៅរោងចក្រក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។ អ្នក​ជំងឺ​កូវីដ​១៩​ខាង​លើ​នេះ ​មាន​ផ្ទៃ​ពោះ​៧​ខែ​ផង​ដែរ ដោយ​បាន​ចូល​សម្រាក​នៅ​ម៉ោង​៩:១៥​នាទី​យប់មិញ ​ហើយ​ក៏​ទទួល​មរណៈភាព​នៅ​ម៉ោង ៩:៤៥​នាទី​យប់​ដដែល​។

​ករណី​ខាង​លើ​នេះ ​អ្នក​ជំងឺ​មាន​អាការៈ​សង្ស័យ​ដំបូង ​មិន​បាន​ទៅ​ពិនិត្យ​រក​សំណាក​នោះ​ទេ ​ដោយ​ទុក​ឱ្យ​ជំងឺ​ធ្ងន់ធ្ងរ​ទៅ​ហើយ​ទើប​គ្រួសារ​សម្រេច​បញ្ជួន​មក​មន្ទីរពេទ្យ។ ​ចូល​សម្រាក​បាន​ប្រមាណ​ជា​៣០​នាទី ​ក៏​បាន​ស្លាប់​បាត់​ទៅ៕

អត្ថបទ៖ វិធាវី

មតិយោបល់
អត្ថបទថ្មី