• 2021-05-09 04:18:15
  • ព័ត៌មាន

កាន់តែមានសង្ឃឹម! ប្រកាសថ្ងៃនេះ តួលេខអ្នកឆ្លងថ្មី បន្តថយចុះកាន់តែច្រើនជាងពីម្សិលទៀត

  • 2021-05-09 04:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈសេចក្ដីប្រកាសព័ត៌មានផ្លូវការពីក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា នៅថ្ងៃទី ៩ ឧសភា ឆ្នាំ ២០២១ បានបង្ហាញទិដ្ឋន័យថ្មីនៃអ្នកវិជ្ជមានវីរុសកូវីដ-១៩ ​សម្រាប់តួលេខថ្ងៃទី ៨ ឧសភា ២០២១ នេះចំនួនសរុប ៥២០នាក់ ។ ទន្ទឹមនឹងនេះក៏មានចំនួនអ្នកជាសះស្បើយបន្ថែម ចំនួន ៣០១ នាក់ ។ ចំនួននេះ មានការថយចុះចំនួន ១៨នាក់ បើធៀបនឹងតួលេខថ្ងៃទី ៧ ឧសភា មានអ្នកឆ្លងចំនួន ៥៣៨ នាក់ ប៉ុន្តែបើធៀបនឹងតួលេខដែលកម្ពុជាធ្លាប់ហក់ឡើងខ្ពស់បំផុតដល់ជាង ៩០០នាក់ នេះគឺជាសញ្ញាណល្អនៃការបន្តថយចុះចំនួនអ្នកវិជ្ជមានកូវីដគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ។

ស្ថានភាពវីរុសកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា មិនទាន់ថមថយនៅឡើយទេ សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់ ការពារខ្លួនអ្នក និងគ្រួសារអ្នកឱ្យជៀសឆ្ងាយពីវីរុសនេះ តាមការយៈការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ដែលបានកំណត់ គឺ ៣កុំ និង៣ការពារ ព្រមទាំងចូលរួមចាក់វ៉ាក់ការពារមេរោគនេះឱ្យបានគ្រប់ៗគ្នា ដើម្បីឈានទៅរកការបញ្ចប់ការរីករាលដាល និងធ្វើឱ្យស្ថានភាពវិលទៅរកភាពប្រក្រតីវិញ ៕

មតិយោបល់