• 2021-05-12 01:58:18
  • ព័ត៌មាន

មកស្គាល់វត្តអារាមមួយកន្លែង នៅឧត្ដរមានជ័យ មានរចនាបថស្អាតខ្លាំង ត្រដឹមត្រដែតណាស់

  • 2021-05-12 01:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តប្រាសាទស្រះកណ្តាល ហៅវត្តខ្ចាស់ ស្ថិតក្នុងខេត្តបន្ទាយមានជ័យមានពណ៌បៃតងខ្ចីកំពុងក្លាយជាទីលម្ហែ និង ផ្ដល់ភាពស្ងប់ស្ងាត់ល្អ ដល់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ជាពិសេសបរិវេទ និងទិដ្ឋភាព ក្នុងអារាមនេះ មានភាពស្រស់បំព្រង មានទេសភាពព្រៃព្រឹក្សាអមសងខាងបៃតងខ្ចី។

រចនាបទនៃប្រាង្គព្រះវិហារ រំលេចពណ៌មាសក្រហមច្រាល ចាំងចំផ្ទៃទឹក មានភាពល្អស្អាតឥតខ្ចោះផងដែរ។ រូបសំណាក់ព្រះបដិមាតូចធំ ក្នុងបរិវេនអារាម ស្ថិតក្រោយដើមពោធិ៍ព្រឹក្ស មានភាពស្រស់ស្អាតគួរជាទីជ្រះថ្លាក្នុងចិត្តផងដែរ។

ក្រៅពីបរិស្ថានស្អាត ម្លប់ត្រឈឹងត្រឈៃ ទឹកស្ទឹង និងស្រះទឹក សួនបុប្ផាក៏ជាចំណុចទាក់ទាញ និងបង្កើនសម្រស់បរិស្ថានស្អាតក្នុងទីអារាមនេះផងដែរ។ ចាប់ពីផ្កាឈូក ស្បៃរឿង និងសួនច្បារតូចៗនៅតាមអគារនីមួយៗ ក៏ដូចជាបរិវេណអារាមទាំងមូល បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ត្រកាលនេះផងដែរ។

ទីធ្លារបរិវេណ និងទិដ្ឋភាពជារួមនៃអារាមនេះ គឺមានភាពស្រស់ស្អាត ស្ងប់ស្ងាត់ មានការយកចិត្តទុកដាក់មើលថែរក្សាអនាម័យបានយ៉ាងល្អស្អាតក្រោមការដឹកនាំពីព្រះចៅអធិការវត្ត។ ទើបធ្វើឲ្យអារាមសិរិសាគរនេះ ពោរពេញដោយភាពស្រស់បំព្រង ខ្យល់អាកាសល្អស្រស់ថ្លា ស័ក្ដិសមជាទីឋានដ៏ល្អវិសុទ្ធសម្រាប់ពុទ្ធសាសនិកជនគ្រប់រូបសំណាក់អាស្រ័យ ជាទីលំហែអារម្មណ៍គ្រប់ៗគ្នា៕

អត្ថបទដោយ​ :su in

មតិយោបល់