- 2021-05-11 02:32:19
- ព័ត៌មាន
ខេត្តតាកែវ ផ្ទុះជាចង្កោមធំហើយ រកឃើញមនុស្សជាង ៣០នាក់ឆ្លងកូវីដ ចេញពី ៥ស្រុកនេះ
- 2021-05-11 02:32:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តតាកែវ ផ្ទុះជាចង្កោមធំហើយ រកឃើញមនុស្សជាង ៣០នាក់ឆ្លងកូវីដ ចេញពី ៥ស្រុកនេះ
ចន្លោះមិនឃើញ
តាមរបាយការណ៍របស់ស្នងការដា្ឋននគរបាលខេត្តតាកែវ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានប្រកាសស្ដីពី ករណីរកឃើញវិជ្ជមានជំងឺកូរីដ-១៩ លើប្រជាពលរដ្ឋខ្មែរចំនួន៣៥នាក់ ក្នុងនោះមានស្រីចំនួន២២នាក់ បុគ្គលទាំង៣៥នាក់នេះ មានទីលំនៅ ក្នុងស្រុកសំរោង ស្រុកព្រៃកប្បាស ស្រុកបាទី ស្រុកគិរីវង់ និង ស្រុកត្រាំកក់ ។
អាជ្ញាធរពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ តាមដានស្វែងរកអ្នកពាក់ព័ន្ធជាមួយបុគ្គលទាំង៣៥នាក់ខាងលើបន្ថែមទៀត។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់មានការប្រាស្រ័យទំនាក់ទំនងជាមួយបុគ្គលទាំងនេះរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋានដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ ឲ្យបានទាន់ពេលវេលា និងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលបន្ថែមទៀត៕