- 2021-05-11 04:56:20
- ព័ត៌មាន
សោកនាដកម្មភ្លើងឆេះផ្ទះសម្លាប់មនុស្ស ៥នាក់ មិនបញ្ចប់ស្រួលៗទេ អ្នកជំនាញកំពុងស៊ើបអង្កេតរកការពិតហើយ
- 2021-05-11 04:56:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកនាដកម្មភ្លើងឆេះផ្ទះសម្លាប់មនុស្ស ៥នាក់ មិនបញ្ចប់ស្រួលៗទេ អ្នកជំនាញកំពុងស៊ើបអង្កេតរកការពិតហើយ
ចន្លោះមិនឃើញ
ករណីអគ្គិភ័យឆេះផ្ទះមួយខ្នង មានសមាជិកក្នុងគ្រួសារចំនួន០៥នាក់បានស្លាប់កាលពីម៉ោង ០៨:៤០ នាទីយប់ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រៃ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងនោះ មិនបញ្ចប់ទេ ពេលនេះអ្នកជំនាញកំពុងស្រាវជ្រាវរកការពិតហើយ។ ដោយយោងតាមការចេញផ្សាយលើកកេហទំព័រFacebookផ្លូវការរបស់ អង្គភាពការពារកុមារ ហៅកាត់ថា (CPU) នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ។
អង្គភាពការពារកុមារ ហៅកាត់ថា (CPU) មានកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ បានរួមគ្នាបង្កើតក្រុមការងារចម្រុះ ECHO21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីអគ្គីភ័យដែលបង្កអោយក្មេង៤នាក់មានអាយុ៩ឆ្នាំ ៧ឆ្នាំ ៧ឆ្នាំ និង៣ឆ្នាំ ព្រមទាំងម្តាយរបស់ពួកគេ បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុនេះកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។
ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត ហៅកាត់ថា(HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមជាមួយកងកម្លាំងនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តខេត្តកំពង់ឆ្នាំងបានធ្វើកោសល្យវិច័យសាកសពទៅលើសាកសពទាំង៥ នៅថ្ងៃទី១០ ខែឧសភា។ ក្នុងពេលបច្ចុប្បន្ននេះ បុរសអាយុ៤១ឆ្នាំម្នាក់ ត្រូវជាប្តី និងឪពុករបស់ជនរងគ្រោះកំពុងតែផ្តល់ការបំភ្លឺដល់កម្លាំងសមត្ថកិច្ច៕