- 2021-05-11 07:22:28
- ព័ត៌មាន
កូវីដស្លាប់រាប់សែននាក់ ឥណ្ឌាខ្វះកន្លែងបូជា បង្ខំចិត្តបោះសពអ្នកស្លាប់ចូលក្នុងទឹកទន្លេ
- 2021-05-11 07:22:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូវីដស្លាប់រាប់សែននាក់ ឥណ្ឌាខ្វះកន្លែងបូជា បង្ខំចិត្តបោះសពអ្នកស្លាប់ចូលក្នុងទឹកទន្លេ
ចន្លោះមិនឃើញ
សកសពប្រមាណជា ៤០នាក់ ត្រូវបានគេឃើញអណ្តែតមកទើរនៅលើច្រាំង ទន្លេ គង្គា ដែលប្រជាជនឥណ្ឌា មានជំនឿថាជាទន្លេមួយមានបារមី។ ហេតុការណ៍នេះកើតឡើង នៅចន្លោះព្រំដែននៃរដ្ឋ Bihar និង Uttar Pradesh។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។
គេនៅមិនទាន់អាចកំណត់បានអំពីមូលហេតុនៃការស្លាប់របស់សាកសពដែលអណ្តែតនៅលើផ្ទៃទឹក ទន្លេគង្គានៅឡើយទេ ប៉ុន្តែបើតាមការសន្និដ្ឋាន សាកសពទាំងអស់នោះ ទំនងជាអ្នកជំងឺដែលត្រូវបានស្លាប់ដោយសារជំងឺកូវីដ១៩។ បើមើលតាមស្ថានភាពរបស់សាកសពផ្ទាល់ គេជឿថាត្រូវបានយកមកបោះចូលក្នុងទឹកទន្លេនេះ ៤-៥ថ្ងៃមកហើយ។
តាមការបញ្ជាក់របស់ប្រជាជនរស់នៅទីនោះផ្ទាល់ បានប្រាប់បណ្តាញសារព័ត៌មាន BBC ថា ពួកគេគ្មានជម្រើសអ្វីក្រៅពីការ បង្ខំចិត្តយកសាកសពសាច់ញាតិស្លាប់ដោយសារជំងឺកូវីដ១៩ ទៅបោះចូលទៅក្នុងទឹកទន្លេនោះទេ ដោយហេតុថា ទីកន្លែងសម្រាប់បូជាមិនមានកន្លែងទំនេរ និង កន្លែងខ្លះទៀត យកថ្លៃបូជាសពខ្ពស់ទៀតផង៕