• 2021-05-11 10:59:24
  • ព័ត៌មាន

អរគុណណាស់! មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ជួយរំដោះសត្វពពូលជាង ១០០ក្បាល ពីក្រញាំព្រានព្រៃ

  • 2021-05-11 10:59:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា និង អង្គការ WCS បានរំដោះសត្វពពូលជាង ១០០ក្បាល ឲ្យមានសេរីភាពពីក្រញាំព្រានព្រៃ ចូលទៅក្នុងព្រៃធម្មជាតិវិញ បន្ទាប់ពីសត្វស្លាបទាំងនោះត្រូវបានក្រុមព្រាន ដាក់លប់ធ្វើជាធ្នាក់ទាក់ចាប់ ពួកគេនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគីរី កាលពីរសៀលថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១។

សត្វពពូលមានច្រើនប្រភេទក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ប៉ុន្តែសត្វពពូល ដែលក្រុមព្រានចាប់បាននោះ គឺជាសត្វពពូលបំពង់កលឿងគឺជាប្រភេទបក្សី ដែលចូលចិត្តរស់នៅក្នុងព្រៃស្រោង និងព្រៃពាក់កណ្ដាលស្រោង។ បក្សីនេះមានលក្ខណៈស្រដៀងសត្វកំប្លុកដែរតែចំពុះវាពណ៌ប្រផេះ និងតូចស្រឡូនជាង បំពង់កមានដៅពណ៌លឿង និងទ្រូងពណ៌ទឹកក្រូច គ្មានវ័ណ្ណបៃតងជុំវិញភ្នែកទេ។

ជាទូទៅបក្សីនេះច្រើនរកស៊ីផ្លែឈើ និងរស់នៅជាហ្វូង។ ពពូលបំពង់កលឿងតែងតែបង្ហាញវត្តមានពេញមួយឆ្នាំ និងមាននៅគ្រប់ទីកន្លែងតាមតំបន់ខាងលើ ហើយធ្វើការបន្តពូជចាប់ពីខែមេសា ដល់ខែឧសភា៕

ប្រភព៖ ក្រសួងបរិស្ថាន អត្ថបទដោយ : Su In

មតិយោបល់