• 2021-05-12 02:51:39
  • ព័ត៌មាន

៣៨ សង្កាត់ ក្នុងខណ្ឌទាំង ១៤ នេះ នៅតែរកឃើញអ្នកឆ្លងច្រើនជាងគេនៅភ្នំពេញ

  • 2021-05-12 02:51:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្កាត់ចំនួន ៣៨ នៅតែបន្តមានចំនួនអ្នកឆ្លងច្រើនជាងគេ ដោយស្ថិតនៅក្នុង ខណ្ឌទាំង១៤ក្នុងរាជាធានីភ្នំពេញ។ ដោយយោងតាមទិន្នន័យអ្នកឆ្លង៖ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដោយ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។

  • ខណ្ឌកំបូល សង្កាត់ដែលឆ្លងច្រើន គឺសង្កាត់កំបូល សង្កាត់ឆ្នេរ សង្កាត់កន្ទោក

  • ខណ្ឌដូនពេញ សង្កាត់ដែលឆ្លងច្រើន គឺសង្កាត់ផ្សារថ្មីទី ១ សង្កាត់ផ្សារថ្មីទី ២ សង្កាត់ស្រះចក

  • ខណ្ឌឫស្សីកែវ សង្កាត់ដែលឆ្លងច្រើន គឺសង្កាត់ទួលសង្កែទី១ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឬស្សីកែវ សង្កាត់ច្រាំងចំរេះទី២

  • ខណ្ឌច្បារអំពៅ សង្កាត់ដែលឆ្លងច្រើន គឺសង្កាត់ព្រែកឯង សង្កាត់ព្រែកប្រា សង្កាត់និរោធ

  • ខណ្ឌទួលគោក សង្កាត់ដែលឆ្លងច្រើន គឺសង្កាត់ទឹកល្អក់ទី១ សង្កាត់បឹងកក់ទី២ សង្កាត់បឹងសាឡាង

  • ខណ្ឌមានជ័យ សង្កាត់ដែលឆ្លងច្រើន គឺសង្កាត់បឹងទំពុនទី២ សង្កាត់ស្ទឹងមានជ័យទី៣ សង្កាត់បឹងទំពុនទី១ សង្កាត់ស្ទឹងមានជ័យទី២

  • ខណ្ឌចំការមន សង្កាត់ដែលឆ្លងច្រើនគឺ សង្កាត់ទន្លេបាសាក់

  • ខណ្ឌ បឹងកេងកង សង្កាត់ដែលឆ្លងច្រើនគឺ សង្កាត់ទួលស្វាយព្រៃទី១

  • ខណ្ឌ ពោធិ៍សែនជ័យ សង្កាត់ដែលឆ្លងច្រើនគឺ សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី៣ សង្កាត់កាកាបទី១

  • ខណ្ឌ ៧មករា សង្កាត់ដែលឆ្លងច្រើនគឺ សង្កាត់វាលវង់

  • ខណ្ឌ ដង្កោ សង្កាត់ដែលឆ្លងច្រើនគឺ សង្កាត់សំបួរ សង្កាត់ម័ល សង្កាត់ទឹកថ្លា

  • ខណ្ឌ ព្រែកព្នៅ សង្កាត់ដែលឆ្លងច្រើនគឺសង្កាត់សំរោង សង្កាត់គោករកា សង្កាត់ពញាពន់ សង្កាត់ព្រែកព្នៅ

  • ខណ្ឌ ជ្រោយចង្វារ សង្កាត់ដែលឆ្លងច្រើនគឺ សង្កាត់ជ្រោយចង្វារ

  • ខណ្ឌ សែនសុខ សង្កាត់ដែលឆ្លងច្រើនគឺ សង្កាត់អូរបែកក្អម សង្កាត់ទឹកថ្ល សង្កាត់ឈ្មួញ សង្កាត់ភ្នំពេញថ្មី

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ ឲ្យបានទាន់ពេលវេលាទប់ស្កាត់ការឆ្លងរីករាលកាន់តែធ្ងន់ធ្ងរបន្តទៀត៕

អត្ថបទដោយ : Su In

មតិយោបល់
អត្ថបទថ្មី