• 2021-05-12 05:27:12
  • ព័ត៌មាន

ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជអំណោយជូនក្រុមគ្រួសាររងគ្រោះស្លាប់ ក្នុងសោកនាដកម្មអគ្គិភ័យ

  • 2021-05-12 05:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាវេលាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ជានិច្ចអំពីសុខទុក្ខនៃការរស់នៅរបស់បងប្អូនប្រជានុរាស្រ្ត ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង ជូនដល់ក្រុមគ្រួសារដែលទទួលរងគ្រោះអគ្គីភ័យបង្កឲ្យមនុស្សចំនួន ៥នាក់ ទទួលមរណភាព ស្ថិតក្នុងភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយទទួលបាន៖ អង្ករ៥០គីឡូក្រាម តង់១ មុង១ ភួយ១ ក្រមា១ សារុង១ អាវយឺត១ មី១កេស ត្រីខ១០កំប៉ុង និងថវិកា ៤លានរៀល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៨:៤០ នាទីយប់នៅចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រៃ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងនោះ មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង មានសមាជិកក្នុងគ្រួសារចំនួន០៥នាក់បានស្លាប។

យ៉ាងណាចំពោះករណីអគ្គិភ័យនេះ ត្រូវបានអ្នកជំនាញស្រាវជ្រាវរកការពិតហើយ ដែលជាលទ្ធផល ដោយមានការសហការ និងការខ្នះខ្នែងក្នុងការស្រាវជ្រាវ នាព្រឹកថ្ងៃទី ១២ ឧសភា នេះ គឺបានវែកមុខរកឃើញឃាតករពិតប្រាកដហើយ នោះគឺជាប្តី និងជាឳពុករបស់ជនរងគ្រោះ នៅក្នុងហេតុការឆេះនោះ៕

អត្ថបទសម្រួលដោយ : Su In

មតិយោបល់