- 2021-05-12 10:14:44
- ព័ត៌មាន
ធ្លាប់ស្គាល់ទេ? ដើមភ្លៅនាង សាច់សស្រលូនជាច្រើនដើម ប្រទះឃើញដុះច្រូងច្រាង ក្នុងដែនជម្រកសត្វព្រៃលំផាត់
- 2021-05-12 10:14:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ស្គាល់ទេ? ដើមភ្លៅនាង សាច់សស្រលូនជាច្រើនដើម ប្រទះឃើញដុះច្រូងច្រាង ក្នុងដែនជម្រកសត្វព្រៃលំផាត់
ចន្លោះមិនឃើញ
ដើមភ្លៅនាង ជាប្រភេទរុក្ខជាតិក្នុងព្រៃដែលមន្ត្រីឧទ្យានុរក្សល្បាតទើបប្រទះឃើញ នៅក្នុងតំបន់ព្រៃអភិរក្សលំផាត់ស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ដើមភ្លៅនាង ប្រភេទឈើនេះ មានដុះដោយដុំដោយកន្លែងនៅក្នុងតំបន់ព្រៃអភិរក្សលំផាត់ ដែលកន្លែងខ្លះ មានប្រហែល២០ ឬ៣០ដើម និងកន្លែងខ្លះអាចមានដល់៥០ដើម។
ដើមភ្លៅនាង ខុសប្លែកពីប្រភេទដើមឈើដទៃទៀត ដោយសារដើមនេះមានភាពទាក់ទាញជាខ្លាំង ព្រោះឈើប្រភេទនេះ មានសាច់សរលោង ស្រលូនឡើងទៅលើល្អប្រៀបដូចជាភ្លៅមនុស្សអញ្ចឹង។
ដើមភ្លៅនាង មិនមែនជាឈ្មោះហៅតៗគ្នានៃក្រុមមន្ត្រីឧទ្យានុរក្សដែលប្រទះឃើញដើមឈើមួយប្រភេទនេះនៅក្នុងតំបន់ព្រៃអភិរក្សលំផាត់នោះទេ។ នៅក្នុងភាសាបច្ចេកទេសក៏មានសំគាល់ដើមភ្លៅនាងនេះដែរ ហើយនៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតក៏បានកំណត់ឬសម្គាល់ដើមភ្លៅនាងនេះថាជារុក្ខជាតិមួយប្រភេទផងដែរ។ ស្ថិតនៅក្នុងតំបន់អភិរក្សលំផាត់នោះដើមភ្លៅនាងមិនច្រើនពេកទេ ។
តំបន់អភិរក្សលំផាត់សំបូរទៅដោយធនធានធម្មជាតិនិងរុក្ខជាតិច្រើនប្រភេទ ។ បច្ចុប្បន្ននេះកំពុងត្រូវបានគាំពារនិងថែរក្សាដោយមន្ត្រីឧទ្យាននុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ។ យ៉ាងណាក៏ដោយក្រុមមន្ត្រីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថានឹងថែរក្សាគាំពារដើមភ្លៅនាងនេះឱ្យមាននិរន្តរភាពដើម្បីជាប្រយោជន៍ឱ្យប្រជាពលរដ្ឋខ្មែរបានឃើញនៅពេលអនាគតពោលគឺហើយរំពឹងថាដើមភ្លៅនាងមិនផុតពូជនោះឡើយ៕