• 2021-05-13 09:45:43
  • ព័ត៌មាន

ទៅមើលសម្រស់ភ្នំខ្នងផ្សារ រដូវភ្លៀងធ្លាក់ បៃតងខ្ចី ស្អាតខ្លាំង ដូចឋានសួួគ៌ក្រោមមេឃ

  • 2021-05-13 09:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់ធម្មជាតិខ្នងផ្សារ ពេលនេះស្មៅរុក្ខជាតិតូចធំកំពុងលាស់ត្រួយបៃតងខ្ចី ហាក់ត្រៀមតែងខ្លួន រងចាំទេសចរគ្រប់ទីជិតឆ្ងាយ មកគយគន់សម្រស់របស់ខ្លួន គ្រប់ទិវា។ ខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រភពរូបភាព: ហ្វេសប៊ុក

ខ្នងផ្សារ ជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។

ប្រភពរូបភាព: ហ្វេសប៊ុក

ពេលព្រឹកព្រលឹមទេសចរភាគច្រើនដែលធ្វើដំណើរទៅកាន់តំបន់នេះ តែមិនរំលងឡើយគឺធ្វើដំណើរទៅកាន់ ពយខ្នងផ្សារ ដើម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងខ្មួលខ្មាញ់។ ពេលល្ងាចយើងអាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំផងដែរ។

ប្រភពរូបភាព: ហ្វេសប៊ុក

ទេសភាពព្រៃព្រឹក្សា សម្បូរដោយសព្វសត្វបក្សាបក្សី បានធ្វើភ្ញៀវទេសចរ ដែលបានឡើងទៅដល់កំពូលភ្នំខ្នងផ្សារហើយ បាត់អស់ទុក្ខកង្វល់ ស្រូបយកនូវបរិយាកាសធម្មជាតិ ពេលឡើងដល់កំពូលភ្នំ។ ខ្យល់បក់ប៉ះរៀងកាយ សម្លឹងមើលទៅឆ្ងាយបន្តិចពពក ហោះកាន់ព្រៃយ៉ាងក្រាស់ ជារស់ជាតិថ្មីមួយ សម្រាប់អ្នកទេសចរដែលបានទៅកំសាន្តបានប្រសិទ្ធមានថា «ឋានសួគ៌ធម្មជាតិ» ដ៏ស្រស់ត្រកាលកណ្ដាលព្រៃភ្នំធម្មជាតិ៕

ប្រភពរូបភាព: ហ្វេសប៊ុក
ប្រភពរូបភាព: ហ្វេសប៊ុក

អត្ថបទដោយ : Su In

មតិយោបល់