- 2021-05-13 09:24:33
- ព័ត៌មាន
កូវីដស្លាប់ច្រើននាក់ណាស់! មួយថ្ងៃ ៤ពាន់នាក់ ឥណ្ឌា ខ្វះកន្លែងបូជា ត្រូវបោះសាកសពចូលក្នុង ទន្លេគង្គា
- 2021-05-13 09:24:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូវីដស្លាប់ច្រើននាក់ណាស់! មួយថ្ងៃ ៤ពាន់នាក់ ឥណ្ឌា ខ្វះកន្លែងបូជា ត្រូវបោះសាកសពចូលក្នុង ទន្លេគង្គា
ចន្លោះមិនឃើញ
នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ ប្រទេសឥណ្ឌា បានប្រកាសថាមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ប្រមាណ ៤ពាន់នាក់ ត្រឹមរយៈពេល ២៤ម៉ោង។ នេះបើតាមការឱ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
ករណីមានអ្នកស្លាប់ក្នុងមួយថ្ងៃ ៤ពាន់នាក់នេះ គឺមានរយៈពេល ២ថ្ងៃជាប់ៗគ្នាហើយ ប៉ុន្តែឃើញថាករណីអ្នកឆ្លងប្រចាំថ្ងៃមានការធ្លាក់ចុះ ពោលគឺតួលេខនៅក្រោម ៤សែននាក់។ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការឆ្លងរាលដាលខ្លាំងនៅតំបន់ជនបទ ក្នុងប្រទេស ឥណ្ឌា ខណៈអាជ្ញាធរពិបាកក្នុងការកំណត់ចំនួន ព្រោះប្រជាជនមិនបានមកធ្វើតេស្តរកកូវីដឱ្យបានគ្រប់គ្នា។
តួលេខអ្នកស្លាប់ដោយជំងឺកូវីដ១៩ មានចំនួនច្រើនលើសលប់ ធ្វើឱ្យកន្លែងបូជា និង បញ្ចុះសពមានការខ្វះខាត។ សាកសពអ្នកជំងឺដែលបានស្លាប់ត្រូវបោះចូលទៅក្នុងទឹក ទន្លេគង្គា ដែលជាទន្លេដ៏ល្បីល្បាញមួយ ប្រជាជនឥណ្ឌារាប់លាននាក់ តែងមកងូតទឹកលាងបាបជារៀងរាល់ឆ្នាំ៕