• 2021-05-13 10:31:10
  • ព័ត៌មាន

នៅអាមេរិក ពលរដ្ឋដែលមកចាក់វ៉ាក់សាំង អាចមានសំណាងត្រូវឆ្នោត ១លានដុល្លារ

  • 2021-05-13 10:31:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុងវ៉ាសុីនតោន ៖ មន្រ្តីអាមេរិក បានជម្រុញប្រជាជនឱ្យទៅទទួលយកការវ៉ាក់សាំងការពារពីជំងឺ កូវីដ១៩។ ដោយបានប្រកាសថា ក្នុងចំណោមប្រជាជនមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលមកចាក់វ៉ាក់សាំង ដូសទី១ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក ដើម្បីផ្សងសំណាងយកទឹកប្រាក់ ១លានដុល្លារ ពីកម្មវិធីចាប់ឆ្នោតដែលបង្កើតឡើងដោយ ទីភ្នាក់ងារមន្រ្តីរបស់រដ្ឋ។

កម្មវិធីផ្តល់ឆ្នោតផ្សងសំណាងដើម្បីជម្រុញឱ្យប្រជាជនមកចាក់វ៉ាក់សាំងនេះ មានរយៈពេល៥សប្តាហ៍ ដោយរៀងរាល់មួយសប្តាហ៍ម្តង អ្នកឈ្នះម្នាក់នឹងត្រូវប្រកាស ហើយទទួលបានទឹកប្រាក់ ចំនួន១លានដុល្លារ។

ទន្ទឹមនឹងនេះ ក៏មានកម្មវិធីចាប់ឆ្នោត សម្រាប់ពលរដ្ឋអាមេរិកអាយុក្រោម ១៧ឆ្នាំ ដែលមកចាក់វ៉ាក់សាំងផងដែរ។ ចំពោះ រង្វាន់គឺ អាហារូបករណ៍៤ឆ្នាំ សិក្សានៅសកលវិទ្យាល័យណាមួយ នៅក្នុងរដ្ឋ Ohio។ គិតមកទល់ពេលនេះ មានពលរដ្ឋអាមេរិក វ័យជំទង់ អាយុក្រោម ១៧ឆ្នាំ ចំនួន ៥៨,៧% បានសម្រុកទៅចាក់វ៉ាក់សាំងការពារពីជំងឺកូវីដ១៩៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម