• 2021-05-16 05:07:54
  • ព័ត៌មាន

បំបែកកំណត់ត្រាហើយ! ថ្ងៃនេះ កម្ពុជាប្រកាសអ្នកជាសះស្បើយច្រើនបំផុត មិនធ្លាប់មាន

  • 2021-05-16 05:07:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ១៦ ឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសចំនួនអ្នកឆ្លងសរុបទូទាំងប្រទេស ចំនួន ៣៥០ នាក់ ខណៈអ្នកជាសះស្បើយ មានចំនួន រហូតដល់ទៅ ១៣៨០ នាក់ ដែលនេះជាចំនួនអ្នកជាសះស្បើយ​ច្រើនបំផុត ត្រឹមរយៈពេល ២៤ម៉ោង​ នៅកម្ពុជា។

វត្តមានជំងឺកូវីដ១៩ បានធ្វើឲ្យមនុស្សរាប់ពាន់លាននាក់ទូទាំងពិភពលោក​ ត្រូវធ្លាក់ខ្លួនគេងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ខណៈអ្នកជំងឺមិនតិចនាក់នោះទេ ដែលត្រូវបានជំងឺដ៏កាចសាហាវមួយនេះឆក់យកអាយុជីវិតដោយគ្មានត្រាប្រណី។ ក្មេងៗ ចាស់ជរា ក៏ដូចជា មនុស្សច្រើននាក់ទៀត បានកំពុងរងការវាយប្រហារពីជំងឺដ៏សាហាវមួយនេះ តែយ៉ាងណា ដោយការខិតខំរបស់ក្រុមគ្រូពេទ្យជួរមុខ រដ្ឋាភិបាលកម្ពុជា ក្រសួងពាក់ព័ន្ធ និងការចូលរួមរបស់ពលរដ្ឋកម្ពុជា ថ្ងៃនេះបង្ហាញតួលេខអ្នកជាសះស្បើយ ពីជំងឺកូវីដ១៩ ខ្ពស់បំផុត គឺ ១៣៨០ នាក់ ដែលជាតួលេខបំបែកកំណត់ត្រាសម្រាប់ប្រទេសកម្ពុជា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ ៖ ខូវីន

មតិយោបល់