• 2021-05-17 04:35:39
  • ព័ត៌មាន

ចេញលទ្ធផលតួលេខថ្មីហើយ! ប្រកាសថ្ងៃនេះ ចំនួនអ្នកឆ្លងកើនឡើងថែមទៀត បើធៀបពីម្សិល

  • 2021-05-17 04:35:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២១ នេះ បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាសម្រាប់ទិន្នន័យថ្ងៃទី ១៦ ឧសភា ឆ្នាំ២០២១នេះ សរុបមាន ៣៦០ នាក់ បើធៀបនឹងចំនួនកាលពីថ្ងៃទី ១៥ ឧសភា ២០២១ មានការកើនឡើងវិញចំនួន ១០នាក់។ ក្នុងនោះអ្នកជាសះស្បើយ ក៏ត្រូវបានបង្ហាញតួលេខផងដែរ ក្នុងចំនួន ៨៨៦ នាក់។

បើទោះបីជា ចំនួនអ្នកឆ្លងនៅកម្ពុជា មានការឡើងចុះក៏ពិតមែន នៅរវាងប៉ុន្មានសប្តាហ៍នេះ តែជាសញ្ញាណមួយដែលល្អដែលអាចបង្ហាញបានថា កម្ពុជាបានកំពុងវិវត្តខ្លួននៃការទប់ស្កាត់ជំងឺនេះ បានយ៉ាងល្អ បន្ទាប់ពីការចេញបម្រាមគោចរ មិនមានការធ្វើដំណើរ ចាប់ពីម៉ោង ៨យប់ ក៏ដូចជា ការដាក់នូវតំបន់ដែលមានហានិភ័យខ្ពស់ (តមបន់ក្រហម) សម្រាប់ឲ្យពលរដ្ឋបានដឹង និងបង្កើនការប្រុងប្រយ័ត្នបន្ថែម។ យ៉ាងណា សូមឲ្យពលរដ្ឋបន្តអនុវត្តឲ្យបាននូវវិធានការពារ ក៏ដូចជាគោរពនូវការចាត់តាំងវិធានការនានារបស់រាជរដ្ឋាភិបាល ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់