• 2021-05-17 09:31:36
  • ព័ត៌មាន

អច្ឆរិយពិតមែន! ព្រះអាទិត្យជះចូលតាមបង្អួចអង្គរ បង្កើតជារូបកំពូលប្រាសាទ និងពន្លឺពណ៌មាសដ៏អស្ចារ្យ

  • 2021-05-17 09:31:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពន្លឺថ្ងៃលិចចែងចាំងដ៏ស្រស់ស្អាតបន្ថែមសម្រស់មួយកម្រិតទៀតដល់ប្រាសាទអង្គរ មានពន្លឺពណ៌មាស ចាំងមកលើប្រាសាទ ពិសេសឆ្លុះស្រមោលតាមចម្រឹងបង្អួច បង្កើតជាភាពស្រស់ស្អាត ទាក់ទាញ ប្រៀបដូចគំនូរបិទភ្ជាប់លើផ្ទៃសិលា រំលេចចេញជារចនាបទ ក្បូរក្បាច់យ៉ាងល្អឯង។ ទៀតសោត ពន្លឺថ្ងៃក្រហមច្រាល បញ្ចេញរស្មីប៉ះបង្អួចនេះ ហាក់បង្ហាញពីស្នាមញញឹមប្រាប់ដល់មនុស្សគ្រប់គ្នា ថាប្រាសាទអង្គរស្វាគមន៍មនុស្សគ្រប់ជាតិសាសន៍ទូទាំងសកល។

ផ្ទាំងទស្សនីយភាពដ៏ទាក់ទាញមួយផ្សេងទៀតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលមិនអាចរំលងបានហើយកាន់តែពិសេសនិងទាក់ទាញទៀតនោះ គឺទិដ្ឋភាពថ្ងៃរះនិងថ្ងៃលិចនៅប្រាសាទអង្គរ គឺទិដ្ឋភាពនេះគឺពិតជាអស្ចារ្យ បន្ថែមសម្រស់ប្រាសាទអង្គរឲ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត និងជាអ្វីដែលពិភពលោកកោតស្ងប់ស្ងែង ស្ងើចសសើរ ទឹកដីអច្ឆរិយកម្ពុជាយើងគ្រប់ៗគ្នា៕

ប្រភពរូបភាព៖ ហាប់ គឹមអាន

អត្ថបទស្រួលដោយ :Su In

មតិយោបល់