• 2021-05-17 10:25:53
  • ព័ត៌មាន

អ្នកសង្កេតការអន្តរជាតិថាលទ្ធផលបោះឆ្នោះនៅមីយ៉ាន់ម៉ា នៅតែជាសក្ខីភាពបង្ហាញពីឆន្ទៈពិតរបស់ពលរដ្ឋ

  • 2021-05-17 10:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកសង្កេតការអន្តរជាតិ បាននិយាយថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ា កាលពីឆ្នាំ ២០២០ កន្លងទៅ នៅតែជាសក្ខីភាពបង្ហាញអំពីឆន្ទៈប្រជាជន​ ក្នុងការជ្រើសរើសមេដឹកនាំដែលពួកគេស្រលាញ់ ពេញចិត្ត និង មានជំនឿជឿជាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃច័ន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។

ទន្ទឹមនឹងនេះ អង្គការក្រៅរដ្ឋាភិបាលមួយ ហៅកាត់ ANFREL បានសង្កាត់ធ្ងន់ថា បើទោះបីជារបបយោធា ធ្វើរដ្ឋប្រហារដណ្តើមយកអំណាច ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងមេដឹកនាំ ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ ២០២០ នៅតែឆ្លុះបញ្ចាំងឱ្យឃើញថា ពលរដ្ឋចង់រស់នៅក្រោមរបបដឹកនាំតាមបែបប្រជាធិបតេយ្យ។

ចំណែកក្រុមយោធា បានធ្វើការអះអាងថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុង សានស៊ូជី បានឈ្នះឆ្នោតដោយភាពមិនប្រក្រតី ពោលគឺមានការលួចបន្លំសន្លឹកឆ្នោត។ មេដឹកនាំយោធា លោក មីន អ៊ុនលាំង បានប្រកាសថា ប្រទេសមីយ៉ាន់ម៉ានឹងស្ថិតក្រោមការដឹកនាំរបស់លោក រយៈពេល ២ឆ្នាំ ទើបមានការរៀបចាំបោះឆ្នោតជាថ្មីម្តងទៀត៕

ប្រភព៖ Reuters ប្រែសម្រួល ៖ សង្ហា

មតិយោបល់