• 2021-05-18 01:40:58
  • ព័ត៌មាន

កម្ពុជា នឹងទទួលរងឥទ្ធិពលខ្យល់ឈ្មោះ The Strong Monsoon អាចមានភ្លៀងកម្រិតខ្លាំង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់

  • 2021-05-18 01:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងកំឡុងសប្តាហ៍ ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតី The Strong Monsoon។ យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី ១៩ - ២៥ ខែឧសភា ឆ្នាំ២០២១ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

  • សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

  • នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យម ទៅច្រើន ។ ក្នុងនោះក៏អាចមានផ្នែកមួយចំនួន មានភ្លៀងធ្លាក់ខ្លាំង ។

២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

  • នឹងអាចមានភ្លៀងរាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅច្រើន ។

៣-តំបន់មាត់សមុទ្រ

-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

  • នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំង ជាមួយនិងខ្យល់បក់ខ្លាំង និងរលកសមុទខ្ពស់ ។

យ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។ ឯតំបន់មាត់សមុទ្រសូមប្រជានេសាទ និងអ្នក ធ្វើទេសចរណ៍តាមផ្លូវទឹក មានការប្រុងប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់